មុនធានាកម្ចីត្រូវដឹង! មកដឹងកាតព្វកិច្ចរបស់អ្នកធានាកម្ចី មុននឹងសម្រេចចិត្តធ្វើជាអ្នកធានាកម្ចីឲ្យអ្នកដទៃ
Toeuy HongAPRIL 11 202568 views

ជាធម្មតាពេលអ្នកខ្ចីលុយធនាគារខាងធនាគារតែងតែសួររកធានាកម្ចី ហើយមនុស្សមួយចំនួនតែងតែចុះហត្ថលេខាព្រមធ្វើជាអ្នកធានាកម្ចីដោយមិនដឹងថាតើអ្នកធានាកម្ចីមានកាតព្វកិច្ចអ្វីខ្លះនៅពេលដែលខ្លួនធ្វើជាអ្នកធានាទៅលើប្រាក់កម្ចីឲ្យអ្នកដទៃ។

ចុះបើអ្នកធ្វើជាអ្នកធានាកម្ចីឲ្យអ្នកដទៃ តើអ្នកមានកាតព្វកិច្ចអ្វីចំពោះម្ចាស់បំណុល?

នៅពេលដែលអ្នកធ្វើជាអ្នកធានាកម្ចីសម្រាប់អ្នកណាម្នាក់មានន័យថាអ្នកចេញមុខធានា ចំពោះម្ចាស់បំណុលថានឹងសងបំណុល ជំនួសកូនបំណុលក្នុងករណីកូនបំណុលមិនព្រមបង់សងបំណុល។

នៅក្នុងក្រមរដ្ឋប្បវេណីមាត្រា៩០០បានចែងថា”កិច្ចសន្យាធានាត្រូវបានបង្កើតឡើង ដោយសារបុគ្គលដែលមានបំណងធ្វើជាអ្នកធានា បានសន្យាជាមួយនឹងម្ចាស់បំណុលថា ខ្លួននឹងអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនបំណុលដែលមានកាតព្វកិច្ចចម្បង នៅក្នុងករណីដែលកូនបំណុលមានកាតព្វកិច្ចចម្បងនោះពុំអនុវត្តកាតព្វកិច្ចរបស់ខ្លួន ហើយម្ចាស់បំណុលបានយល់ព្រមអំពីការសន្យានោះ”។

 នៅក្នុងមាត្រាដែលបានរៀបរាប់ខាងលើមានន័យថាក្នុងករណីដែលកូនបំណុលអលទ្ធភាពក្នុងការសងបំណុល ឬពុំអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការសងបំណុលទៅម្ចាស់បំណុលវិញ នោះអ្នកធានាត្រូវមានកាតព្វកិច្ចសងបំណុលនោះជំនួសកូនបំណុល។

ឧទាហរណ៍ថា សុភាពបានខ្ចីលុយធានាគារដើម្បីយកទៅធ្វើដើមទុនរកស៊ី ហើយធនាគារត្រូវការអ្នកធានាកម្ចី។ ចំណែកសុវណ្ណដែលជាមិត្តភក្ដិស្និទ្ធិស្នាលរបស់សុភាពបានស្ម័គ្រចិត្តធ្វើជាអ្នកធានាកម្ចីថានឹងសងបំណុលនោះមួយផ្នែក ឬទាំង​មូល​ប្រសិនបើសុភាពដែលជាកូនបំណុលចម្បងមិនព្រមសង ឬពុំអនុវត្តកាតព្វកិច្ច។ ហើយ​ចំពោះការ​ ព្រមធានានោះលុះត្រាតែមានការយល់ព្រមពីធានាគារផងដែរទើបបានអាចបង្កើតកិច្ចសន្យាធានាបាន។ ដូច្នេះសុភាពគឺជាកូនបំណុលចម្បង ហើយសុវណ្ណដែលជាអ្នកធានា។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia