បច្ចុប្បន្នអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាម កំពុងជួយនិងបញ្ហារង្គោះរង្គើ យ៉ាងខ្លាំង ខណៈបញ្ហានេះបាននាំឲ្យ មហាសេដ្ឋីឬ ម្ចាស់ក្រុមហ៊ុន ជាច្រើនសម្រេចចិត្តលក់ទ្រព្យសម្បត្តិរបស់ខ្លូនដើម្បីសងបំណុលគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន V.N express កាលពីថ្មីៗកន្លទៅនេះ។
ប្រភពខាងលើបានឱ្យដឹងថា មហាសេដ្ឋីហុងកុង Eric Chu ប្តីរបស់ប្រធាន Van Thinh Phat លោកស្រី Truong My Lan បានលក់អចលនទ្រព្យតម្លៃ ១២៧.៦ លានដុល្លារអាមេរិក ចាប់តាំងពីការចាប់ខ្លួនលោកស្រីនៅប្រទេសវៀតណាមកាលពីឆ្នាំមុនមកម្លេះស។
តាមរបាយរាយការណ៍បានឲ្យដឹងបន្តថា គាត់បានលក់ផ្ទះល្វែងប្រណីត និងសណ្ឋាគារមួយក្នុងទីក្រុងហុងកុង ដោយទទួលយកការខាតបង់ក្នុងប្រតិបត្តិការមួយចំនួន។ បន្ទាប់មកនៅក្នុងខែមិថុនា គាត់បានលក់សណ្ឋាគារមួយក្នុងតម្លៃ ៥០ភាគរយ ហើយគម្រោងដែលកំពុងសាងសង់នៅ ៣៩ភាគរយ តិចជាងតម្លៃទិញរបស់គាត់។ ខណៈខ្លួនមានទ្រព្យសម្បត្តិអចលនទ្រព្យដែលមានតម្លៃប្រហែល ១ ពាន់លានដុល្លារ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន Van Thinh Phat បង្កើត ក្នុងឆ្នាំ ១៩៩២ ជាប្រតិបត្តិករភោជនីយដ្ឋាន និងសណ្ឋាគារ មុនពេលផ្លាស់ទៅអភិវឌ្ឍន៍អចលនទ្រព្យ ដោយក្រុមហ៊ុននេះមានគម្រោងជាច្រើននៅក្នុងទីតាំងសំខាន់ៗក្នុងទីក្រុងហូជីមិញ។
យ៉ាងណាមិញ ក្រុមហ៊ុនត្រូវបានធ្លាក់ចូលក្នុងវិបត្តិបន្ទាប់ពី លោកស្រី Truong My Lan ត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំមុនពីបទក្លែងបន្លំទាក់ទងនឹងការចេញនិងការជួញដូរមូលបត្របំណុលដែលមានតម្លៃពាន់ពាន់លានដុង (១ពាន់ពាន់លានដុង = ៤១,៨៧លានដុល្លារ)៕