ក្ដៅៗ! ក្រសួងធំៗ ៣ កំពុងពិភាក្សាគ្នា លើការបិទមិនឲ្យនាំចូលរថយន្ដមួយទឹកចូលស្រុកខ្មែរ
Bunthoeun Koem APRIL 21 2023 1 K views

ក្រសួងធំៗ ៣ រួមមាន ក្រសួងសាធារណការ​ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមជាមួយក្រសួងបរិស្ថាន បានកំពុងពិភាក្សាគ្នា ក្នុងការផ្អាកមិនឲ្យមានការនាំចូលរថយន្ដមួយទឹក ដែលមានអាយុកាលយូរឆ្នាំ ចូលមកទីផ្សារកម្ពុជា។ នេះបើយោងតាមការប្រសាសន៍លើរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ចូន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។