លោកបណ្ឌិត អ៉ិន ចាន់នី ថាអ្នកមានហ៊ុនអេស៊ីលីដា នឹងមានឱកាសយកធ្វើទ្រព្យធានាខ្ចីលុយធនាគារ
Toeuy HongFEBRUARY 17 20236.2 K views

បច្ចុប្បន្នអ្នកវិនិយោគលើផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនកម្ពុជា) មិនទាន់អាចប្រើប្រាស់ភាគហ៊ុនធ្វើជាទ្រព្យធានានៅឡើយទេខណៈ ប្រទេសសេដ្ឋកិច្ចជឿនលឿនមួយចំនួន អ្នកវិនិយោគលើផ្សារហ៊ុនអាចយកភាគហ៊ុនខ្លួនធ្វើទ្រព្យធានាខ្ចីលុយធនាគារបាន។ យ៉ាងណាមិញនាពេលខាងមុខអ្នកវិនិយោគលើផ្សារហ៊ុនខ្មែរអាចនឹងមានឱកាសប្រើប្រាស់ភាគហ៊ុនធ្វើទ្រព្យធានាដើម្បីខ្ចីលុយធនាគារបាន។

ទាក់ទងនឹងការយកភាគហ៊ុនធ្វើជាទ្រព្យធានាខ្ចីលុយធនាគារនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហើបថា នាពេលខាងមុខសម្រាប់សាធារណជនដែលទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនខ្មែរនិងម្ចាស់ភាគហ៊ុនអេស៊ីលីដា អាចនឹងមានឱកាសប្រើប្រាស់ភាគហ៊ុន អេស៊ីលីដាដែលខ្លួនមានធ្វើទ្រព្យធានាខ្ចីលុយធនាគារ។

 លោកបណ្ឌិតបានបន្ថែមទៀតថាវាគឺជាឱកាសដ៏ល្អទាំងធនាគារក៏ដូចជាម្ចាស់ភាគហ៊ុនដែលចង់ប្រើប្រាស់ភាគហ៊ុនដើម្បីដាក់បញ្ចាំជាទ្រព្យធានាខ្ចីលុយធនាគារ។ លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថាការប្រើប្រាស់ភាគហ៊ុនធ្វើជាទ្រព្យធានាគឺជាជម្រើសបន្ថែមនៃការប្រើប្រាស់ទ្រព្យធានា ខណៈបច្ចុប្បន្ន ជាទូទៅយើងមានតែអចលនទ្រព្យ ដូចជាប្លង់ផ្ទះ ប្លង់ដីសម្រាប់ដាក់ជាទ្រព្យធានាប៉ុណ្ណោះ។

 ដូច្នេះការអាចប្រើប្រាស់ភាគហ៊ុនធ្វើទ្រព្យធានាគារក្នុងការខ្ចីលុយធនាគារគឺជាជម្រើសបន្ថែម ដែលអាចឲ្យប្រជាជនយើងមានកញ្ចប់លុយសម្រាប់ពង្រីកអាជីវកម្ម វិនិយោគនិងប្រើប្រាស់សម្រាប់តម្រូវការផ្សេងៗក្នុងការរស់នៅ។

 វាគឺជារឿងក៏ល្អមួយសម្រាប់អ្នកវិនិយោគលើផ្សារហ៊ុនដែលពួកគាត់អាចយកភាគហ៊ុនមកធ្វើទ្រព្យធានាខ្ចីលុយធនាគារ។ ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ចថយចុះ មនុស្សរកលុយមិនបានដូចមុន ហើយអ្នកខ្លះជំពាក់លុយធនាគារ ដូច្នេះពួកគាត់បង្ខំចិត្តលក់ហ៊ុនចេញដើម្បីយកសាច់លុយសម្រាប់ដោះទាល់និងប្រើប្រាស់សម្រាប់តម្រូវការផ្សេងៗ

យ៉ាងណាមិញនាពេលខាងមុខ ពេលអ្នកមានតម្រូវការលុយ អ្នកមិនចាំបាច់បង្ខំចិត្តលក់ហ៊ុនដែលខ្លួនស្រលាញ់ទាំងសោកស្ដាយនោះទេ ផ្ទុយទៅវិញអ្នកអាចប្រើប្រាស់ភាគហ៊ុនយកមកធ្វើជាទ្រព្យធានាខ្ចីលុយធនាគារ។ ការធ្វើបែបនេះគឺជារឿងល្អព្រោះអ្នកនៅតែអាចរក្សាកាប់កាន់ភាគហ៊ុនដែលខ្លួនស្រលាញ់ហើយថែមទាំងអាចខ្ចីធនាគារបាន។

បច្ចុប្បន្ននៅប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយចំនួន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំៗអាចប្រើប្រាស់ភាគហ៊ុនធ្វើជាទ្រព្យធានាដើម្បីខ្ចីលុយធនាគារ។ ជាក់ស្ដែងសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនTwitter ធ្លាប់យកភាគហ៊ុន Tesla របស់លោកធ្វើទ្រព្យធានាដាក់ខ្ចីលុយធនាគារធំៗអាមេរិកមួយចំនួន។

 ចង់ចេះទិញហ៊ុន ធនាគារ អេស៊ីលីដា ដើម្បីមានឱកាសយកហ៊ុនធ្វើជាទ្រព្យធានាខ្ចីលុយធនាគារ បងប្អូនអាចតាមដានFacebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាមរបស់ខ្ញុំ https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia