ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបើកវគ្គសិក្សាលើកម្មវិធី Online Professional English Network (OPEN) Program ជាវគ្គកម្រិតសាកលវិទ្យាល័យអនឡាញរយៈពេល៨សប្តាហ៍ ថ្នាក់(TESOL)ដែលជាវគ្គសិក្សាសម្រាប់អ្នកអប់រំដែលបង្រៀនភាសាអង់គ្លេសដល់អ្នកនិយាយភាសាផ្សេងទៀត។
ដោយកម្មវិធីនេះបេក្ខជនកម្ពុជាមកពីគ្រប់ទិសទីអាចមានឱកាសដាក់ពាក្យសិក្សាដើម្បីពង្រឹងជំនាញក្នុងវិស័យអប់រំជាមួយស្ថាប័នអប់រំសហរដ្ឋអាមេរិក។ វគ្គសិក្សាចាប់ផ្តើមចូលរៀន ថ្ងៃទី២៣ខែកញ្ញា ដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥។
ខណៈថ្ងៃផុតកំណត់ដាក់ពាក្យគឺនៅថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២៣:៥៩ នាទី (ម៉ោងនៅកម្ពុជា)តាមរយៈគេហទំព័រhttps://www.cognitoforms.com/.../_2025OnlineProfessionalE... ។ ដោយមានតែបេក្ខជនដែលបានជ្រើសរើសឱ្យចូលរៀនប៉ុណ្ណោះនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីមែល។
បេក្ខជនដែលដាក់ពាក្យអាហារូបករណ៍ដែលមានតម្លៃប្រហែល១៥០០ដុល្លារសិក្សានៅស្ថានទូតអាមេរិកខាងលើនេះ ត្រូវតែជាពលរដ្ឋនៃប្រទេសកម្ពុជា, ជាអ្នកមានជំនាញភាសាអង់គ្លេស; មិនបានចូលរួមក្នុងវគ្គសិក្សាជាសកលនានាសម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ។
បេក្ខជនត្រូវមានការប្តេជ្ញាចិត្ត និងសន្យាថានឹងបញ្ចប់វគ្គសិក្សា, កំពុងរស់នៅក្នុង ប្រទេសកម្ពុជា ពេញមួយរយៈពេលនៃវគ្គសិក្សា។ មានកុំព្យូទ័រនិង អ៊ីនធឺណិតល្បឿនលឿនសម្រាប់សិក្សាហើយ អាចចំណាយពេល ១-២ម៉ោងតាមអ៊ីនធឺណិតក្នុងមួយថ្ងៃ។
ដូច្នេះសម្រាប់បេក្ខជនដែលមានចម្ងល់ សូមទាក់ទង៖ ផ្នែកការទូតសាធារណៈ ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ។ អ៊ីមែល៖ PDSExchanges@state.gov ទូរស័ព្ទ៖ ០២៣-៧២៨-០០០៕
អត្ថបទដោយ៖ ពីង ជូអេង