មែនទែនទៅសាងសង់ថ្មីប្រាកដជាត្រូវចំណាយលុយច្រើនទៅលើសម្ភារផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ផ្ទះថ្មី។ ដូច្នេះសម្រាប់អ្នកដែលមានជីវភាពកម្រិតមធ្យម ឬក្រោមមធ្យម ការសង់ផ្ទះគឺជាការចំណាយដ៏ធំបំផុត ហើយតែងរកវិធីសាស្ត្រយ៉ាងណាកុំឲ្យចំណាយលើសពីគម្រោង។
យោងតាមការដកស្រងពីគេហទំព័ ROCKET Mortgage បានបង្ហាញពីវិធីសាស្រ្ត៤ យ៉ាងដែលធ្វើឱ្យលោកអ្នកចំណាយលុយតិចក្នុងការសាងសង់ផ្ទះ៖
១. កែច្នៃឱ្យអស់ពីលទ្ធភាព
ចំណុចនេះជួយឱ្យការចំណាយច្រើនពេលសង់ផ្ទះអាចកាត់បន្ថយ។ កែច្នៃអោយអស់លទ្ធភាពនេះ សំដៅទៅលើគ្រឿងសំណង់មួយចំនួនដែលនៅសល់កុំទុកចោល ដូចជាដែកដែលប្រើរួចអាចទុកចាក់គ្រឹះធ្វើអ្វីផ្សេងទៀត ថ្នាំពណ៌លាបផ្ទះដែលនៅសល់តិចៗជាប់ធុងកុំទុកចោល អាចយកមកលាយគ្នាលាបបង្កាន់ដៃជណ្ដើរបាន។ រឿងកំប៉ិកកំប៉ុកមែនប៉ុន្តែអាចជួយអោយចំណេញលុយមួយផ្នែកដែរ។
២.កុំខ្ជះខ្ជាយទៅលើសម្ភារ និងគ្រឿងសំណង់
មូលហេតុចម្បងមួយទៀតសម្រាប់អ្នកដែលធ្វើផ្ទះច្រើនតែអស់លុយពីខ្លួន ឬពេលធ្វើផ្ទះដើរខ្ចីលុយគេបន្ថែមនោះ គឺដោយសារចំណាយលើសម្ភារ និងគ្រឿងសំណង់ច្រើនពេក។ សម្ភារដែលមានដូចជា ឥដ្ឋការ៉ូ ដំបូលផ្ទះ ទ្វារ បង្អួច ជាដើម មិនគួរយករបស់ដែលថ្លៃខ្ពស់ពេកនោះទេ អាចជ្រើសរើសត្រឹមតម្លៃល្មមៗគុណភាពអាចទទួលយកបានគឺគ្រប់គ្រាន់ហើយ។ សម្ភារខ្លះថ្លៃមែនពិត តែគុណភាពប្រហាក់ប្រហែលនឹងតម្លៃមធ្យមដែរ។
៣. ស្រាវជ្រាវតម្លៃ និងជាងដែលមានជំនាញច្បាស់លាស់
អតីតជាងសង់ផ្ទះខាងលើនេះ បន្តទៀតថា អ្នកខ្លះពេលសង់ផ្ទះធ្វើបែបប្រញាប់ប្រញាល់ មិនចំណាយពេលសាកសួររកជាងឱ្យបានត្រឹមត្រូវនោះទេ ជាហេតុនាំអោយក្រោយធ្វើផ្ទះរួចច្រើនមានចិត្តមិនជ្រះស្រឡះ។ រើសជាងខុសនាំឱ្យម្ចាស់ផ្ទះហត់ចិត្ត ហើយថែមទាំងអស់លុយច្រើនទៀត ព្រោះជាងធ្វើផ្ទះចេះមិនច្បាស់ ច្រើនធ្វើផ្ទះលក្ខណៈស្មានតាមការយល់ឃើញ។ ដូចនេះមុនសង់ផ្ទះគួរ ស្រាវជ្រាវរកជាងឱ្យបានត្រូវត្រូវ ទាំងតម្លៃ និងគុណភាព ជៀសវាងការខាតបង់។
៤. ជួលជាងដែលមានបទពិសោធន៍
ប្រសិនបើអ្នកកំពុងសាងសង់ផ្ទះថ្មី លោកអ្នកគួរតែជួលជាងដែលមានបទពិសោធន៍ ព្រោះថាជាងដែលមានបទពិសោធន៍អាចនឹងដឹងពីការចំណាយបែបណាទើបអស់តិច។
មួយវិញទៀតជាងដែលមានបទពិសោធន៍អាចជួយអ្នកដឹងកន្លែងដែលត្រូវចំណាយ និងកន្លែងដែលត្រូវសន្សំ។ ហើពួកគាត់អាចជួយឱ្យលោកអ្នកចៀសផុតពីបញ្ហាផ្សេងៗដែលមិនបានដឹងមុនផងដែរ៕