Friend ច្រើនតែផុសគ្មាន Like! មកដឹងរបៀបចូលមើល និងលុបអាខោនខ្មោ.ចពីហ្វេសប៊ុករបស់យើង
Ping Chou EngJULY 13 2025607 views

ធ្លាប់ជួបទេ នៅពេលដែលយើងមានអាខោនជាមិត្តក្នុង Facebook ជាច្រើនលើសលុបរហូតគ្រប់៥០០០នាក់តាមការកំណត់របស់ហ្វ៊េសប៊ុក រហូតទទួលមិត្តថ្មីៗលែងកើត?

ខណៈមិត្តច្រើនយ៉ាងនេះហើយការ ផុសវិញពុំសូវមានអ្នកឡាច ហើយអ្នកធ្លាប់គិតទេថា​អាខោនដែលមានឈ្មោះថា Friend ទាំងអស់នោះគឺជា Friend ខ្មោចមិនមានអ្នកលេង ឬគេឈប់លេងហើយដែរឬទេ?

ដូច្នេះថ្ងៃនេះយើង នាំអ្នកទាំងអស់គ្នាទៅដឹងពីគន្លឹះ ក្នុងការចូលទៅមើល Friend មួយណាដែលខូចគណនី (Deactivated Account) រួចធ្វើការលុបចោលចេញពី Friend list របស់យើង។

ចំពោះអ្នកប្រើទូរស័ព្ទ៖ សូមចូលគណនី Facebook របស់អ្នកចូល , បន្ទាប់មកចុចលើសញ្ញា ចុចបី ខាងស្តាំផ្នែកខាងក្រោម ហើយចុចលើពាក្យ Request Desktop Site បន្ទាប់មកទៀតចុចលើសញ្ញាត្រេបីផ្នែកខាងលើ ដើម្បីបង្ហាញ Friend។

បន្តមកទៀតចុចលើពាក្យ Friend នោះ ហើយចុចលើពាក្យ All Friend ហើយចូលក្នុងបញ្ជី​ Friend ទាំងអស់ ដោយយើងត្រូវចូលទៅលើឈ្មោះនរណាម្នាក់ដែលមិនមានរូប Profile ចុចលើរូបនោះវានឹងលោតពាក្យថា​​ Account Deactivated ហើយអ្នកអាចធ្វើការ Unfriend ចោលបានហើយ។

គួរបញ្ជាក់ថា មិនមែនរាល់គណនី Facebook ដែលមិនមានរូបនៅលើ Profile ទាំងអស់សុទ្ធតែខូចនោះទេ ពោលគឺទាល់តែវាលោតពាក្យថា Account Deactivated ទើបគណនីនោះក្លាយជាគណនីខ្មោច ហើយយើងចង់លុបចោលគឺលុបបាន៕

1

 

2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia