យុវជនដែលកំពុងតែស្វែងរកការងារធ្វើ ឬអ្នកដែលចង់ផ្លាស់ប្តូរការងារអាចត្រៀម CV ឱ្យហើយទៅខណៈនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាចនឹងមានក្រុមហ៊ុនធំៗចំនួន២៥ នឹងនាំយកឱកាសការងារថ្មីរាប់ពាន់កន្លែងជូនបងប្អូនទាំងអស់គ្នា។
យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ CJCC បានឱ្យដឹងថា នៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ CJCC នឹងរៀបចំពិព័រណ៍ការងារមួយដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន។ ដែលប្រព្រឹត្តិឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) វេលាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៖ ៨ព្រឹក ដល់ ៥ល្ងាច។
គួរបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនធំៗទាំង២៥នោះបងប្អូនអាចមើលតាមលិខិតខាងលើនេះបាន។សូម យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន អញ្ជើញចូលរួមឲ្យបានច្រើនកុះករព្រោះវាជាឪកាសល្អសម្រាប់សិស្សនិស្សិតនិងអ្នកកំពុងស្វែករកការងារ សូមត្រៀម CV ចូលរួមដោយសេរី៕