ឱកាសល្អសម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ ក៏ដូចជាអ្នកចង់ផ្លាស់ប្តូរការងារថ្មី ខណៈពេលនេះក្រុមហ៊ុនមីនេបៀ (ខេមបូឌា) Minebea-Cambodia Co., Ltd. ដែលជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុន បានប្រកាសរើសបុគ្គលិកចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួនដែលមានទីតាំងនៅរាជធានីភ្នំពេញចំនួន៤៤នាក់។ ដោយការជ្រើសនេះមានរយៈពេលមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ខាងមុខនេះចាប់ពីម៉ោង៨:០០នាទីព្រឹករហូតដល់គ្រប់ចំនួនបេក្ខជន។ សម្រាប់ទីតាំងសម្ភាសន៍:គឺ សម្ភាសន៍ផ្ទាល់នៅក្រុមហ៊ុនមីនេបៀ នៅអគារបណ្តុះបណ្តាលបុគ្គលិក ( TC )។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុនមីនេបៀ (ខេមបូឌា) Minebea-Cambodia Co., Ltd. កាលពីថ្ងៃទី១៩ ខែធ្នូ បានឲ្យដឹងថា សម្រាប់លក្ខខណ្ឌជ្រើសរើសបុគ្គលិកមានដូចជា៖
១. សម្រាប់អ្នកដែលមកចូលរួមត្រូវមានឯកសារច្បាប់ដើមភ្ជាប់មកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ។
២.មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ដោយឡែកចំពោះអត្ថប្រយោជន៍ដែលទទួលបានសម្រាប់ការងារនេះរួមមាន៖
១. ប្រាក់ខែគោលចំនួន២០៤ដុល្លារក្នុងមួយខែ។
២. ប្រាក់ធ្វើការទៀងទាត់១២ដុល្លាក្នុងមួយខែ។
៣.ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃធ្វើដំណើរ៧ដុល្លាក្នុងមួយខែ។
៤. ប្រាក់បំណាច់នៅពេលបញ្ចប់កិច្ចសន្យា៧%។
៥.ប្រាក់ធ្វើការបន្ថែមម៉ោងនិងប្រាប់ឧបត្ថម្ភថ្លៃអាហារ២០០០រៀលពេលធ្វើការបន្ថែមម៉ោង។
៦.ផ្តល់បាយ៣ពេលក្នុងមួយថ្ងៃនិងកន្លែងស្នាក់នៅ(ថ្លៃទឹកភ្លើងដោយឥតគិតថ្លៃ)។
៧.មានម៉ាស៊ីនបោកគក់ខោអាវដោយឥតគិតថ្លៃ។
ដូច្នេះបងប្អូនដែលមានចំណាប់អារម្មណ៍សូមត្រៀម CV ដើម្បីដាក់ពាក្យសម្ភាសន៍ផ្ទាល់ដោយមិនចំណាយប្រាក់ក្នុងការដាក់ពាក្យសុំបម្រើការងារឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មន្ត្រីផ្នែកជ្រើសរើសបុគ្គលិកតាមរយ:លេខទូរស័ព្ទ៖ ០៨៨ ៥៥៥៥ ៩៧៦ /០៦១ ២០៧ ៣២៦ /០៨៥ ៦៦៦ ៤៨៣៕
អត្ថបទ៖ លីណា