រាជធានីភ្នំពេញ, ប្រទេសកម្ពុជា - អង្គការសហប្រជាជាតិប្រចាំកម្ពុជាពិព័រណ៍អនាគតយុវជន ក្រោមប្រធានបទ “សកម្មភាពអ្នក- អនាគតអ្នក” ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សកលវិទ្យាល័យភូមិន្ទភ្នំពេញ (CJCC-RUPP)។ ពិព័រណ៍នេះ បានផ្តល់ឱកាសឲ្យយុវជនរាប់ពាន់នាក់មកពីមជ្ឈដ្ឋានចម្រុះបានជួបជុំគ្នា ដើម្បីពួកគេបានទទួលសិទ្ធអំណាច និងចូលរួមក្នុងការរៀបចំអនាគតមួយប្រកបដោយចីរភាព។
ព្រឹត្តិការណ៍នេះ ត្រូវបានរួមសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិប្រចាំកម្ពុជារួមមានដូចជា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កម្មវិធីអភិវឌ្ឍន័សហប្រជាជាតិ (UNDP) យូនីសេហ្វ (UNICEF) ការិយាល័យឧត្តមស្នងការសង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស (UNOHCHR) UNAIDS កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល បណ្តាញយុវជន និងវិស័យឯកជន។
ពិព័រ៍ណអនាគតយុវជន គឺជាស៊េរីនៃសកម្មភាពកម្រិតខ្ពស់បំផុតមួយដែលបាននាំមកនូវការជួបជុំរបស់យុវជនដើម្បីពិភាក្សាប្រកបដោយប្រឌិតញាណ និងចែករំលែកគំនិតនិងដំណោះស្រាយស្តីពីបញ្ហាគន្លឹះមួយចំនួនដែលបង្កផលប៉ះពាល់ដល់យុវជនបច្ចុប្បន្ន។ នៅទីកន្លែងពិព័រណ៍ផ្ទាល់ អ្នកចូលរួមបានសិក្សា, ជជែកដេញដោល រៀនសូត្រពីអ្នកជំនាញ និងបង្កើតបណ្តាញ។ ក្នុងផ្នែកមួយនៃពិព័រណ៍ មានវេទិការប្រឌិតញាណមួយចំនួនអនុញ្ញាតឲ្យអ្នកចូលរួមពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធនិងជម្រើស សិទ្ធមនុស្ស សមភាពយេនឌ័រ ជំនាញបៃតង យុវជននិងការអប់រំ។ ពិព័រណ៍នោះដាក់វិញ្ញាសារឲ្យយុវជនបង្កើតគំនិតនិងដំណោះស្រាយ- និងបង្កើតបណ្តាញរវាងគ្នានិងគ្នា ហើយបានរកឃើញនូវដំណោះស្រាយសម្រាប់ធ្វើសកម្មភាព។ ពិព័រណ៍ ក៏បានដាក់វិញ្ញាសារឲ្យយុវជនគិតគូរពីអនាគតដែលពួកគេចង់ឃើញក្នុង “ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់” តាមរយៈសិល្បៈប្រឌិតញាណ និងកិច្ចសន្ទានា។
ផ្នែកមួយនៃពិព័រណ៍, “ការប្រកួតប្រជែងស្នាដៃសិល្បៈ” ត្រូវបានរៀបចំឡើង, ជាមួយនឹងពិព័រណ៍ដែលបង្ហាញពីទេពកោសល្យនៃសិល្បករវ័យក្មេង។ ការប្រកួតប្រជែងនេះ បានផ្តល់វេទិការសម្រាប់អ្នកចូលរួមបញ្ចេញទស្សនៈសម្រាប់អនាគតប្រកបដោយចីរភាពតាមរយៈសិល្បៈ។ ជ័យលាភី ត្រូវបានប្រកាសនិងទទួលរង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្ទាល់, ដោយជម្រុញទឹកចិត្តយុវជនឲ្យបន្តស្វែងយល់សមត្ថភាពសិល្បៈរបស់ពួកគេ និងរួមចំណែកលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសង្គមស្មើភាព។
សង្ខេបចំណុចសំខាន់នៃព្រឹត្តិការណ៍៖
- យុវជនជាង ១០០០ នាក់ មកពីមជ្ឈដ្ឋានផ្សេងៗបានចូលរួមក្នុងពិណ័រណ៍, រួមមាន សិស្សនិស្សិត សកម្មជនយុវជន, សហគ្រិនវ័យក្មេង, និងសិល្បករ។
- វេទិកាប្រឌិតញាណ- យុវជនម្នាក់ៗមានឱកាសបញ្ចេញនូវទស្សនៈរបស់ខ្លួន, រៀនសូត្រពីអ្នកជំនាញ, បង្កើតបណ្តាញ, ពិភាក្សានិងរួមចំណែករៀបចំគោលនយោបាយនិងគំនិតផ្តួចផ្តើមដែលមានផលប៉ះពាល់ដល់អនាគតពួកគេ។
- “ការប្រកួតប្រជែងសិល្បៈ” បង្ហាញពីទេពកោសល្យប្រឌិតញាណរបស់សិល្បករវ័យក្មេង និងបានផ្តល់នូវវេទិកាសម្រាប់ពួកគេបញ្ចេញនូវទសន្សៈសម្រាប់អនាគតប្រកបដោយចីរភាព។ ក្នុងចំណោម ៦៨ប្រទេស, ជ័យលាភីចំនួន ១០រូប បានទទួលពាន និងរង្វាន់ជាសាច់ប្រាក់លើកទឹកចិត្តនិងសិល្បកម្មដ៏ប៉ិនប្រសប់។
- ពិព័រណ៍ក៏មានតាំងនូវបញ្ជ(ស្តង់) ជាង៣០ ពីអង្គការដៃគូ, បណ្តាញយុវជន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ, បានផ្តល់នូវ សកម្មភាពអន្តរកម្ម, សម្ភារអប់រំ, ការភ្ញាក់ផ្អើល, និងរង្វាន់ជាច្រើន។ តាមរយៈបញ្ជទាំងនោះ យុវជនបានភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នក្នុងស្រុកនានា បានរៀនសូត្រពីគំនិតផ្តួចផ្តើមនិងសេវាកម្មរបស់គេ ហើយបានស្វែងយល់ពីជម្រើសសក្តានុពលក្នុងការចូលរួម។
“យុវជន គឺជាអនាគតនៃប្រទេសជាតិ, ហើយចំាបាច់ណាស់ដែលយើងត្រូវវិនិយោគលើការអប់រំនិងបណ្តុះបណ្តាលពួកគេ ដើម្បីពួកគេអាចចាប់យកជំនាញដែលត្រូវការដើម្បីធ្វើឲ្យជោគជ័យក្នុងសេដ្ឋកិ្ចសតវត្សរ៍ទី២១នេះយើងត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតនូវបរិស្ថានសមស្របមួយក្នុងការជម្រុញការអប់រំនិងបណ្តុះបណ្តាលសម្រាប់យុវជន ធ្វើដូច្នេះ យើងអាចទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព និងកសាងសង្គមមួយដែលមាន អារ្យធម៌ខ្ពង់ខ្ពស់ សីលធម៌ សមធម៌ នវានុវត្តនិងបរិស្ថានមេត្រី” នេះជាប្រសាសន៍ ឯកឧត្តម ចឹក លីម អគ្គនាយករងយុវជននៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំកម្ពុជា និងជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅឯពិណ័រណ៍អនាគតយុវជន មានប្រសាសន៍ថា “ការទាញយកទស្សនៈពេញលេញរបស់យុវជនតម្រូវអឲ្យមានការសម្របសម្រួលនៅទីកន្លែងដែលមានសុវត្ថិភាព ច្នៃប្រឌិត និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឲ្យមានការចូលរួម និងការបញ្ចេញមតិរបស់យុវជនយើង។ នៅក្នុងពិភពលោកដែលមានប្រជាជន ៨ពាន់លាននាក់ដែលកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុដែលកំពុងកើនឡើង និងបញ្ហាជាច្រើនទៀត តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីធ្វើអោយសហគមន៍របស់អ្នកក្លាយជាកន្លែងប្រសើរជាងមុន? តើអ្នកមានការពាក់ព័ន្ទទេ? តើអ្នកកំពុងចាត់វិធានការអ្វីដែរឬទេ? ខ្ញុំសូមលើកទឹកចិត្តដល់យុវជនឲ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ចូលរួមក្នុងបណ្តាញយុវជនជាផ្នែកមួយនៃដំណោះស្រាយ និងចាប់ផ្តើមធ្វើសកម្មភាព។”
អ្នកចូលរួមពិព័រណ៍អនាគតយុវជន កញ្ញា ស្រី នាង អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យ នៃសកលវិទ្យាល័យវ៉ាន់ដា មានចំណាប់អារម្មណ៍៖ “ពិព័រណ៍អនាគតយុវជន មានភាពអស្ចារ្យ និងខុសប្លែកពីពិព័រណ៍ផ្សេងៗដែលខ្ញុំបានចូលរួម។ នៅស្តង់នីមួយៗ ខ្ញុំបានរៀនបន្ថែមទៀតអំពីប្រធានបទផ្សេងៗ ដូចជាការធ្វើចំណាកស្រុកដោយសុវត្ថិភាពដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក ក៏ដូចជាបញ្ហាកុមារ និងសេវាសុខភាព និងសង្គមផ្សេងៗទៀត។ ខ្ញុំសូមលើទឹកចិត្តយុវជនទាំងអស់យកចិត្តទុកដាក់និងឲ្យចូលរួមព្រឹត្តិការណ៍បែបនេះតាមដែលអាចធ្វើទៅបានដើម្បីស្វែងយលបន្ថែមនូវព័ត៌មានថ្មី និងបង្កើតទំនាក់ទំនងជាមួយនឹងយុវជនពីមជ្ឈដ្ឋានផ្សេងៗទៀត។”
យុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងស្នាដៃសិល្បៈ ជំហ៊ានបន្ទាប់នៃសិល្បៈ លោក វ៉ាន់ វាត អាយុ២៥ឆ្នាំ មកពីខេត្តព្រៃវែង មានចំណាប់អារម្មណ៍៖ ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានបង្ហាញពីសមត្ថភាពនិងជំនាញសិល្បៈដ៏របស់ខ្ញុំទៅកាន់សាធារណៈជន។ នេះគឺជាការបំផុសគំនិត និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយបង្ហាញនូវជំនាញរបស់ពួកគេ។ ខ្ញុំចង់ឲ្យពួកគេយល់ថាពួកគេសំខាន់ ហើយគ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ឲ្យតែយើងបន្តព្យាយាម និងមិនបោះបង់ ធ្វើឲ្យអស់ពីសមត្ថភាព កុំភ័យខ្លាច ហើយបង្ហាញទំនុកចិត្តនិងការប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅរបស់អ្នក។ ខ្ញុំសង្ឃឹមថាខ្លឹមសារទាំងអស់ដែលខ្ញុំបានផ្សព្វផ្សាយដល់បណ្តាញសង្គមនឹងជំរុញទឹកចិត្តយុវជន លើកទឹកចិត្ត និងឲ្យតម្លៃមនុស្សដែលមានទេពកោសល្យនិងលើកទឹកចិត្តពួកគេឲ្យអស់ពីកំលាំងចិត្ត និងដោយការគាំទ្រ។
ពិព័រណ៍អនាគតយុវជន គឺជាព្រឹត្តិការណ៍រួមគ្នាដ៏អស្ចារ្យរបស់អង្គការសហប្រជាជាតិដែលបានផ្តល់ឲ្យយុវជននូវេទិកាសម្រាប់ពិភាក្សាបញ្ហាសំខាន់ៗដែលនឹងមានផលប៉ះពាល់ជីវិតនិងអនាគត់ពួកគេ។ ពិព័រណ៍នេះបានផ្តល់វេទិកាសម្រាប់យុវជនចូលរួម, រៀនសូត្រ, និងសហការ, ហើយបំពាក់ឲ្យពួកគេនូវឧបករណ៍និងការលើកទឹកចិត្តដែលចំាបាច់ក្នុងការធ្វើឲ្យមានភាពខុសប្លែកក្នុងសហគមន៍ដែលគេរស់នៅ និងដើម្បីតម្រែតម្រង់កម្ពុជាមួយដែលគេចង់បាន។
សម្រាប់សាកសួរព័ត៌មានលម្អិត សូមទាក់ទងលោកស្រី ស៊ូសាណា សូរិនច័ន្ទ មន្ត្រីជំនាញផ្នែកតស៊ូមតិ និងភាពជាដៃគូនៅ UNFPA តាមរយៈអ៊ីម៉ែល៖ sorinchan@unfpa.org