ស្ពានថ្មីសន្លាងចំនួន ២ នឹងលេចឡើងតាមបណ្ដោយផ្លូវជាតិលេខ១ ដោយឆ្លងកាត់ទន្លេមេគង្គ
Bunthoeun KoemDECEMBER 19 2024542 views

បច្ចុប្បន្នភាគខាងកើតរាជធានីភ្នំពេញ ពិសេសនៅតំបន់ផ្លូវជាតិលេខ១ កំពុងមានសក្ដានុលខ្លាំងដោយសារតែចំនួនប្រជាជនរស់នៅទីនោះមានការកើនឡើង ហើយគម្រោងអភវឌ្ឍន៍ធំៗក៏កើនឡើងច្រើនដូចគ្នាផងដែរ។ ជាមួយគ្នានេះដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងតភ្ជាប់តំបន់មួយទៅតំបន់មួយ រាជរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោគក៏មានគម្រោងសាងសង់ស្ពាននៅតំបន់នេះផងដែលនៅក្នុងនោះរួមមាន៖

 

១. ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

 

គម្រោងស្ពានខាងលើនេះគឺមានទីតាំងស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដំណាលគ្នានឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ខណៈបច្ចុប្បន្នគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បាននិងកំពុងដើរណើរការសាងសង់ជាបណ្ដើរៗហើយ។

 

Acb33fae 1d11 4d55 9952 E7bc51ea61f1

 

សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ដីឥដ្ឋទៅតំបន់ថ្មគរ គឺជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ២៣០ លានដុល្លារ។ នៅពេលដាក់ឲ្យដំណើរការស្ពាននេះ នឹងមានតួនាទីនៅក្នុងការសម្រួលការធ្វើដំណើរពីផ្លូវក្រវាត់ក្រុងទី៣ ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។

 

6bfc611b 05a0 47f1 8144 0e819c1ee73e

 

២. ស្ពានឆ្លងកាត់ទន្លេមេគង្គ (តាព្រហ្ម-អរិយក្សត្រ)

 

គម្រោងស្ពានខាងលើនេះ គឺស្ថិតនៅក្រោមការសិក្សារបស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ដែលជាអ្នកអភិវឌ្ឍន៍ទីក្រុងមេគង្គឃី ដែលមានទីតាំងនៅតំបន់អរិយក្សត្រ។ តាមការលើកឡើងរបស់លោក ឃុន សេងផេង នាយកប្រតិបត្ដិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នៅពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី កាលពីថ្ងៃទី១៧ ខែធ្នូ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងសិក្សាគម្រោងខាងលើដែលតភ្ជាប់ផ្លូវជាតិលេខ១ ក្នុងតំបន់តាព្រហ្ម និងជ្រោយអំពិល ឆ្លងកាត់ទន្លេមេគង្គ មកកាន់ភូមិសាស្ដ្រអរិយក្សត្រតែម្ដង។

 

យ៉ាងណាទាក់ទងនឹងគម្រោងដ៏សំខាន់នេះ នាយកប្រតិបត្ដិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ខាងលើ មិនទាន់បានបញ្ជាក់ពីប្រវែងស្ពាន ថ្លៃចំណាយ និងថ្ងៃខែក្នុងការបើកការដ្ឋានសាងសង់នៅឡើយនោះទេ៕

 

71a20010 8364 492d Aaf4 05382734ccd9

4cd2ef71 C643 43e6 Acd6 8b408783988c

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia