ពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី ៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល
Sreymom ChaDECEMBER 19 2024

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈាន​មុខគេ​នៅ​អាស៊ីអាគ្នេយ៍បានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យរបស់ខ្លួនក្នុងអំឡុងពេលអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិផ្តាច់មុខ

 

ក្រុមហ៊ុន OCIC GROUP ទទួលបានកិត្តិយសសម្រាប់គម្រោងប្រណិតប្រកបដោយនិរន្តរភាព ខណៈ V.I Land Investment CO., LTD. និង LP Residences CO., LTD បង្ហាញនូវឧត្តមភាននៃការរចនារបស់ពួកគេ

ភ្នំពេញ កម្ពុជា — នៅថ្ងៃនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី ៩ ដែលគាំទ្រដោយ CBRE កម្ពុជាបានប្រារព្ធការអបអរសាទរទៅកាន់ក្រុមហ៊ុនល្បីៗដែលជាតំណាងនៃវិស័យអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកឈ្នះទទួលបានពានមាសដ៏មានកិត្យានុភាពក្នុងអំឡុងពេលពិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីដែលប្រារព្ធឡើងនៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងបាងកក។

Photo 2024 12 19 14 20 35

 

ទីក្រុងកោះពេជ្រ ដោយក្រុមហ៊ុន OCIC Group កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា

 

ក្នុងចំណោមអ្នកសម្រេចសមិទ្ធិផលលេចធ្លោនានា ក្រុមហ៊ុន OCIC Group បានទទួលពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាពសម្រាប់គម្រោង Connexion ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ ESG។ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត សម្រាប់ទីក្រុងកោះពេជ្រផងដែរ។

Photo 2024 12 19 14 20 28

 

គម្រោង Vong Residence ដោយក្រុមហ៊ុន V.I Land Investment Co., Ltd

 

នៅក្នុងប្រភេទការរចនា ក្រុមហ៊ុន V.I Land Investment Co., Ltd. បានឈ្នះពានរង្វាន់ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត (Greater Phnom Penh) សម្រាប់គម្រោង Vong Residence ខណៈដែល LP Residences Co., Ltd បានឈ្នះពានរង្វាន់ ការរចនាខាងក្នុងគេហដ្ឋានល្អបំផុត សម្រាប់គម្រោង Palm Springs។

Photo 2024 12 19 14 20 41

 

គម្រោង Palm Springs ដោយក្រុមហ៊ុន LP Residences Co., Ltd, កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី (វគ្គផ្តាច់ព្រ័ត្រ) ឆ្នាំ ២០២៤

 

គម្រោង Palm Springs ដោយ LP Residences Co., Ltd. បានតំណាងឱ្យប្រទេសកម្ពុជាដោយជោគជ័យក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីវគ្គផ្តាច់ព្រ័ត្រលើកទី ១៩ ដែលបានប្រារព្ធឡើងនៅថ្ងៃនេះនៅទីក្រុងបាងកក ជាទីដែលក្រុមហ៊ុនទទួលបានពានរង្វាន់ ការរចនាផ្នែកខាងក្នុងនៃគេហដ្ឋាន និងដីធ្លីតំបន់ជាយក្រុងល្អបំផុត (អាស៊ី)។

Photo 2024 12 19 14 20 22

 

ពិធីពិសារអាហារពេលល្ងាចថ្លែងអំណរគុណរបស់កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាឆ្នាំ ២០២៤ ដែលបានស្វាគមន៍អ្នកឈ្នះកម្ពុជាក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី ក៏ដូចជាផ្នាក់ដឹកនាំជាន់ខ្ពស់នៃឧស្សាហកម្មក្នុងប្រទេស

 

លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃកម្មវិធីពានរង្វាន់ និងព្រឹត្តិការណ៍អចលនទ្រព្យ PropertyGuru អាស៊ីបានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា បង្ហាញពីសមិទ្ធិផលដ៏អស្ចារ្យក្នុងវិស័យអចលនទ្រព្យ ហើយឆ្នាំនេះក៏មិនមានករណីលើកលែងដែរ។ ចេញពីការច្នៃប្រឌិតប្រកបដោយនិរន្តរភាពដល់ឧត្តមភាពស្ថាបត្យកម្ម អ្នកឈ្នះទាំងនេះបានកំណត់ជាគោលសម្រាប់ឧស្សាហកម្ម និងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយក្នុងវិស័យអចលនទ្រព្យកម្ពុជា”។

Photo 2024 12 19 14 20 14

 

កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងពិធីចុះហត្ថលេខានៅទីក្រុងភ្នំពេញ ដើម្បីបន្តភាពជាដៃគូសម្រាប់កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាឆ្នាំ ២០២៥

 

លោក សន សៀប ប្រធាន​កម្មវិធី​ប្រគល់ពាន​រង្វាន់​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ “អ្នក​ឈ្នះ​នៅឆ្នាំ​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​មិន​ត្រឹម​តែ​ចំពោះ​គុណភាពប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ទៅលើ​និរន្តរភាព​ផង​ដែរ។ ការអភិវឌ្ឍន៍ និងការរចនាទាំងនេះបង្ហាញពីភាពធន់នៃវិស័យអចលនវត្ថុរបស់កម្ពុជា នៅពេលដែលវាបន្តប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស។”

គណៈវិនិច្ឆ័យឯករាជ្យរួមមានលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA); David Granger អ្នកគ្រប់គ្រងសាខាខេត្តសៀមរាប របស់ទីភ្នាក់ងារអចលនទ្រព្យ IPS; Dilip Abye អ្នកគ្រប់គ្រងផ្នែករចនាស្ថាបត្យកម្ម Archetype Cambodia; Freek Jansen អ្នកគ្រប់គ្រងសាខា Dewan Architects and Engineers; Jenny Chea Sok You ស្ថាបត្យករ និងនាយកគ្រប់គ្រង CMED Construction; Jovany Antonio នាយកលំនៅដ្ឋាន DA&G Asset Management; គីង សាគីម នាយករងគ្រប់គ្រង CBRE Cambodia; លឹម វាសនា ដៃគូ និងមេធាវី និងជាអាជ្ញាកណ្តាលពាណិជ្ជកម្ម ក្រុមហ៊ុនមេធាវី វីណាយ៉ា; Simon Griffiths នាយកគ្រប់គ្រង The Mall Company; លោកបណ្ឌិត Simon Vancliff ស្ថាបនិក អ្នកប្រឹក្សាអចលនទ្រព្យឯករាជ្យ; និង ធីតា អាន នាយកគ្រប់គ្រង PropNex Cambodia។

ភាពត្រឹមត្រូវ តម្លាភាព និងសុចរិតភាពនៃដំណើរការជ្រើសរើសត្រូវបានត្រួតពិនិត្យដោយលោក Paul Ashburn ដៃគូគ្រប់គ្រងរបស់ HLB Thailand ដោយមានជំនួយពី Kosla Hin និង Chanthorng Kit នៃ HLB Cambodia។ អ្នកគ្រប់គ្រងផ្លូវការ គឺជាផ្នែកមួយនៃអ្នកឈ្នះ "បណ្តាញប្រចាំឆ្នាំ ២០២៤" HLB អន្តរជាតិ ដែលជាបណ្តាញសកលនៃក្រុមហ៊ុនគណនេយ្យអាជីពឯករាជ្យ និងទីប្រឹក្សាធុរកិច្ច។

រៀបចំដោយ PropertyGuru Group ពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា លើកទី ៩ ត្រូវបានគាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ TWPR; ដៃគូប្រព័ន្ធផ្សព្វផ្សាយ Construction Property និង Kiripost; សមាគមគាំទ្រអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអ្នកគ្រប់គ្រងផ្លូវការ HLB ។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើសារអេឡិចត្រូនិចទៅកាន់ awards@propertyguru.com ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ asiapropertyawards.com។​

បញ្ជីអ្នកឈ្នះទាំងអស់

កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា លើកទី ៩

ពានរង្វាន់អ្នកអភិវឌ្ឍន៍ប្រកបដោយ ESG

ពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាព

អ្នកឈ្នះ៖ គម្រោង Connexion ដោយក្រុមហ៊ុន OCIC Group

ពានរង្វាន់គម្រោងអភិវឌ្ឍន៍

គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត

អ្នកឈ្នះ៖ ទីក្រុងកោះពេជ្រ ដោយក្រុមហ៊ុន OCIC Group

ពានរង្វាន់ការរចនា

ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត (Greater Phnom Penh)

អ្នកឈ្នះ៖ គម្រោង Vong Residence ដោយ V.I Land Investment Co., Ltd.

ការណែនាំច្រើនបំផុត៖ គម្រោង Palm Springs ដោយ LP Residences Co., Ltd

ការរចនាខាងក្នុងគេហដ្ឋានល្អបំផុត

អ្នកឈ្នះ៖ គម្រោង Palm Springs ដោយ LP Residences Co., Ltd

 ចប់ 

សម្គាល់៖ ការប្រើប្រាស់ឡូហ្គូ PropertyGuru គឺត្រូវបានកំណត់សម្រាប់តែការចុះផ្សាយអត្ថបទនេះតែប៉ុណ្ណោះ។ 

ទំនាក់ទំនង PROPERTYGURU

ការសាកសួរទូទៅ៖
Richard Allan Aquino, ប្រធានផ្នែកម៉ាកយីហោ និងសេវាកម្មទីផ្សារ
ទូរស័ព្ទ៖ +66 92 954 4154
អ៊ីម៉ែល៖ allan@propertyguru.com  

ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូសហការ៖
Piyachanok Raungpaka, បុគ្គលិកជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មទីផ្សារ
ទូរស័ព្ទ៖ +66 94 887 5163
អ៊ីម៉ែល៖ piyachanok@propertyguru.com  

ផ្នែកលក់ និងចាត់តាំង៖

Phumet Puttasimma (Champ), ប្រធានផ្នែកដំណោះស្រាយ

ទូរស័ព្ទ៖ +66 81 426 8714
អ៊ីម៉ែល៖ champ@propertyguru.com

អំពីកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី៖

កម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីរបស់ PropertyGuru ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យផ្តាច់មុខ និងមានកិត្យានុភាពបំផុតក្នុងតំបន់។ កម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី ត្រូវបានទទួលស្គាល់ថាជាសញ្ញាសម្គាល់ដ៏អស្ចារ្យបំផុតនៅក្នុងវិស័យអចលនទ្រព្យអាស៊ី។ ដោយមានការសរសើរពីក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មឯករាជ្យ និងអ្នកត្រួតពិនិត្យដែលគួរឱ្យទុកចិត្ត ពានរង្វាន់​នេះមានកេរ្តិ៍ឈ្មោះដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ភាពគួរឱ្យទុកចិត្ត សីលធម៌ យុត្តិធម៌ និងតម្លាភាព។

នៅឆ្នាំ 2024 ពានរង្វាន់ជាស៊េរីត្រូវបានបើកសម្រាប់ទីផ្សារអចលនទ្រព្យសំខាន់ៗនៅជុំវិញតំបន់។ ព្រឹត្តិការណ៍ជួបជុំដ៏គួរឱ្យរំភើប ស្វាគមន៍មេដឹកនាំឧស្សាហកម្មជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយកំពូល ក៏ដូចជាទៅដល់ភ្នាក់ងារអចលនទ្រព្យ និងអ្នកប្រើប្រាស់តាមរយៈការផ្សាយបន្តផ្ទាល់។ ដោយទទួលស្គាល់ភាពល្អឥតខ្ចោះនៅក្នុងទីផ្សារអាស៊ីនីមួយៗជាមួយនឹងប្រភេទផ្សេងៗគ្នា រួមទាំងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព កម្មវិធីពានរង្វាន់ក្នុងស្រុកនីមួយៗនឹងបញ្ចប់នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru អាស៊ីក្នុងអំឡុងពេល 'PropertyGuru Week' ក្នុងខែធ្នូ ឆ្នាំ ២០២៤។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com

អំពី PROPERTYGURU GROUP

PropertyGuru គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ឈានមុខគេរបស់អាស៊ីអាគ្នេយ៍ ហើយជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង ២៨ លាននាក់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារជិត ៤៦,០០០ ក្នុងមួយខែដើម្បីស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ។ PropertyGuru ផ្តល់អំណាចដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងការចុះបញ្ជីអចលនទ្រព្យជាង ២.១ លាន ការយល់ដឹងស៊ីជម្រៅ និងដំណោះស្រាយដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម។

PropertyGuru.com.sg ត្រូវបានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមក PropertyGuru Group បានធ្វើឱ្យដំណើរអចលនទ្រព្យមានតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ PropertyGuru បានរីកចម្រើនទៅជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ដែលមានកំណើនខ្ពស់ជាមួយនឹងផលប័ត្រដ៏រឹងមាំរួមទាំងទីផ្សារអចលនទ្រព្យឈានមុខគេ និងកម្មវិធីទូរស័ព្ទដែលទទួលបានពានរង្វាន់នៅទូទាំងទីផ្សារស្នូលរបស់ខ្លួន ទីផ្សារបញ្ចាំ​PropertyGuru Finance វេទិកាសេវាកម្មតាមផ្ទះ Sendhelper ដំណោះស្រាយសហគ្រាសដែលមានកម្មសិទ្ធិក្រោម PropertyGuru for Business រួមមាន DataSense ValueNet ពានរង្វាន់ ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយទូទាំងតំបន់អាស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ PropertyGuruGroup.com; PropertyGuru Group on LinkedIn

1ផ្អែកលើទិន្នន័យ SimilarWeb ចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤។
2ផ្អែកលើទិន្នន័យ Google Analytics ចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤។

3ផ្អែកលើទិន្នន័យនៅចន្លោះខែមករា ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ ២០២៤។
4ផ្អែកលើទិន្នន័យនៅចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤។

 

Sreymom Cha

អត្ថបទសរុប៖ 309

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia