កុមារប្រមាណ ១០០០ នាក់របស់ UCMAS កម្ពុជាចូលរួមការប្រឡងថ្នាក់ជាតិលើកទី7 ឆ្នាំ 2025 
Ping Chou EngJULY 14 2025

នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥ កម្មវិធី UCMAS កម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី  ៧ របស់ខ្លួន នៅ ដឹព្រមៀ សេនធ័រ សែនសុខ រយៈពេល១ថ្ងៃពេញ ក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី គិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION 2025 នៅក្នុង ប្រទេស ច-ជា ( Georgia) នាចុងឆ្នាំ២០២៥ ខាងមុខនេះ។

Photo 2025 07 14 09 26 52

Photo 2025 07 14 09 26 53 (2)

Photo 2025 07 14 09 26 51 (2)

Photo 2025 07 14 09 26 51

Photo 2025 07 14 09 26 50 (3)

518375446 10163296152996163 2492345319658995172 N

កម្មវិធីនេះត្រូវបានចូលរួមជាអធិបតីភាពពី ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា,លោកបណ្ឌិត គ្រីស ឈីវ នាយកប្រតិបត្តិ UCMAS អន្តរជាតិ,លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា , ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា។

Photo 2025 07 14 09 26 53

Photo 2025 07 14 09 26 47

Photo 2025 07 14 09 26 46 (2)

Photo 2025 07 14 09 26 46

ក្នុងឱកាសនោះដែរ គណៈអធីបតី និង ភ្ញៀវកត្តិយសក៍បានធ្វើការសំណេះសំណាលទៅកាន់ អង្គពិធីទាំងមូលដោយបានលើកឡើងថា៖ កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS កម្ពុជាលើកទី ៧ គឺពិតជាកម្មវិធីប្រកួតប្រជែងធំបំផុតប្រចាំឆ្នាំ ២០២៥ ដែលកម្មវិធី UCMAS កម្ពុជាប្រមូលផ្តុំជាកុមារឆ្លាតវៃមកពីទូទាំងប្រទេសដែលមានសរុបទាំងអស់ប្រមាណ ១០០០ នាក់ ដើម្បីឱ្យពួកបានបញ្ចេញសមត្ថភាពគណនាលេខលើ ២ វិញ្ញាសា គឺ វិញ្ញាសាសរសេរ និង វិញ្ញាសាមើល ដោយមានការបែងចែកជា ១១ កម្រិតសិក្សាផ្សេងៗគ្នា ។ កម្មវិធីប្រឡងនេះគឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេតែគឺជា Heroដែលមានភាពក្លាហានដ៏អស្ចារ្យ ដែលប្រៀបបានដូចកុមារ UCMAS ទាំងអស់គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាព។

Photo 2025 07 14 09 26 49

Photo 2025 07 14 09 26 47 (2)

Photo 2025 07 14 09 26 47 (3)

សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ១ផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិធីប្រឡងនឹងទទួលបានជា ពានរង្វាន់ មេដាយជាមួយនឹងទឹកប្រាក់ព្រមជានឹងការការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធី UCMAS World  Cup  និង UCMAS INTERNATIONAL COMPETITION 2025 ក្នុងប្រទេស ច-ជា (Georgia)  ខែធ្នូ ឆ្នាំ2025 ខាងមុខនេះ។

Photo 2025 07 14 09 26 46 (3)

គួររំលឹកផងដែរថាកាលពី ឆ្នាំ 2024 កុមារ UCMAS កម្ពុជាចំនួន ៦ នាក់បានទទួលជ័យលាភីចំណាត់ថ្នាក់ Champion ពីកម្មវិធី UCMAS International Competition ដែលជាក្តីមោទនភាពបំផុតសម្រាប់កម្ពុជា ។ សម្រាប់ឆ្នាំ ២០២៥ នេះ គណៈគ្រប់គ្រងសាលារបស់ UCMAS កម្ពុជាបានរំពឹងទុកថាកុមារ កម្ពុជា នឹងអាចទទួលបានជ័យជម្នះពីកម្មវិធីប្រឡងថា្នក់អន្តរជាតិ ដូចឆ្នាំកន្លងទៅផងដែរ ។

Photo 2025 07 14 09 26 52 (3)

Photo 2025 07 14 09 26 54

Photo 2025 07 14 09 26 48

Photo 2025 07 14 09 26 55

Photo 2025 07 14 09 26 48 (2)

បន្ថែមពីនេះផងដែរ គណៈអធិបតី និងគណៈគ្រប់គ្រងសាលា ក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរគុណចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជម្រុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។

ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី UCMAS កម្ពុជាអាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ័ 012 21 38 86/ 015 39 40 43

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia