OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ស្វាគមន៍ការមកដល់ OPPO Reno14 Series 5G ស្ទីលរចនាបថកន្ទុយទេពមច្ឆា !​ កាលពីម្សិលមិញនេះ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno14 Series 5G ជាផ្លូវការយ៉ាងកក្រើក និងភ្លក់ទឹកភ្លក់ដីលើទីផ្សារប្រចាំប្រទេសកម្ពុជា។ ដោយ Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB*+256GB) $379 | Reno14 5G (24GB*+256GB) $499 | Reno14 Pro 5G (24GB*+512GB) $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 កក្កដា ថែមជូននូវកាដូជាច្រើន OPPO ផងដែរ។

7

ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំពិភពលោក Shangri-la (Phnom Penh) ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និង លោក ថេណា ទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO ព្រមទាំងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូបញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

86

សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno14 Series 5G មានចំនួន 3 ម៉ូដែលគឺ Reno14 F 5G | Reno14 5G | Reno14 Pro 5G សុទ្ធតែមានស្ទីលរចនាបថបែបកន្ទុយទេពមច្ឆា ប្លែកពីគេតែមួយគត់ ហើយគឺជាទូរស័ព្ទដែលមានជំនាញថតរូបស្អាតជាមួយ AI Flash ដោយគ្រាន់តែចុចមួយប៉ក់អាចផ្តិតយកទិដ្ឋភាពពេលរាត្រីដ៏ភ្លឺច្បាស់។ បន្ថែមពីនេះវាក៏មកជាមួយ AI Editor 2.0 សំខាន់ៗដូចជា AI Eraser, AI Reflection Remove, AI Unblur) និងមុខងារថតក្នុងកម្រិត 4K ជាមួយគុណភាពកាន់តែខ្ពស់ ជាមួយមុខងារថតក្នុងទឹក IP69 ផងដែរ។

9

1918

សម្រាប់បងប្អូនទាំង 3 ម៉ូដែលនេះនាំមករូបរាងស្តើងទម្ងន់ស្រាល អមមកជាមួយលក្ខណៈសម្បត្តិ បន្ថែមមកជាមួយមុខងារ AI កែប្រែទឹកមុខ, AI កែប្លង់រូបភាព, AI ចម្លងស្ទីលរូបភាព ព្រមទាំងបំពាក់នូវ AI សំខាន់ៗជាច្រើនទៀតផងដែរ។  សម្រាប់ Reno14 F បំពាក់ទំហំថ្ម 6000mAh ជាមួយកម្លាំងសាក 45W ចំណែក Reno14 5G & Reno14 Pro 5G មានទំហំថ្ម 6200mAh ជាមួយកម្លាំងសាក 80W ។

13

15

ក្រៅពីនេះ វាអាចលេងហ្គេមបានរលូនដោយមិនឡើងកម្តៅខ្លាំងព្រោះតែមានបន្ទះបន្ថយកម្តៅ AI Ultra-thin Dual Drive Cooling System និង មានមុខងារ AI HyperBoost 2.0 ធ្វើឲ្យការលេងហ្គេមិនទាក់ទេ បន្ថែមពីនេះសេវាទូរស័ព្ទនៅតែខ្លាំង និងមានស្ថេរភាពល្អទោះនៅកន្លែងដែលមានមនុស្សកកកុញ សូម្បីតែនៅកន្លែងដែលបិទជិតក៏អ្នកអាចប្រើប្រាប់អ៊ីនធើណេតបានរលូនជាមួយមុខងារ AI LinkBoost 3.0 ។

23

10

លើសពីនេះនៅលើ Reno14 Series 5G ក៏បានបំពាក់នូវ AI មួយឈុតទៀតដូចជា AI Call Summary សម្រាប់សង្ខេបការ Call, AI Voice Script បំម្លែងសម្លេងទៅជាអក្សរ, AI Translate សម្រាប់បកប្រែភាសា និងជំនួយការដ៏វៃឆ្លាត Google Gemini ដែលអាចសួរបានលឿន។ ចុងក្រោយនោះគឺការផ្ទេររូបភាព ឯកសារទៅកាន់ iPhone បានលឿនរហ័សតាមរយៈ O+ Connect App ។

1211

20

OPPO Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB*+256GB) $379 | Reno14 5G (24GB*+256GB) $499 | Reno14 Pro 5G (24GB*+512GB) $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 កក្កដា ថែមជូននូវកាដូជាច្រើនរួមមាន ៖

  • កាតាប OPPO ដ៏ទាន់សម័យ
  • OPPO Care+
  • ស៉ីមកាតលេខពិសេសតម្លៃ $168
  • បណ្ណធានា ​1ឆ្នាំ និងសេវាថែទាំ

23

ស្របពេលសម្ពោធ OPPO Reno14 Series 5G ក្រុមហ៊ុន OPPO ក៏បានប្រកាសចេញលក់នូវផលិតផល IoT ចំនួន 3 រួមមានដូចជា OPPO Pad SE តម្លៃ $199 | OPPO Enco Buds3 តម្លៃ $19.9 | OPPO Watch X2 Mini តម្លៃ $249 ដែលលោកអ្នកអាចរកជាវបានចាប់ពីថ្ងៃទី19 កក្កដា នេះតទៅនៅគ្រប់ហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា។

451422211716

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia