កុំមើលងាយខ្លួនឯង! ការពិតអ្នកខ្លាំងពូកែនិងឆ្លាតវៃ ជាងអ្វីដែលធ្លាប់គិត បើសិនមានសញ្ញា៣នេះ
Ping Chou EngJULY 16 2025521 views

ភាគច្រើនមនុស្សយើងចូលចិត្តមើលពីចំណុចខ្សោយរបស់ខ្លួនឯង គេចូលចិត្តបន្ទោសនិងមើលងាយថាខ្លួនឯងអន់ មិនឆ្លាត មិនពូកែ។ ប៉ុន្តែការពិតអ្នកអាចចាត់ទុកខ្លួនឯងថាខ្លាំងពូកែនិងឆ្លាតវៃ ជាងអ្វីដែលអ្នកធ្លាប់គិតលើខ្លួនឯងហើយ បើសិនជាមានសញ្ញា៣នេះ ដែលអ្នកតែងតែធ្វើវាក្នុងដំណើរជីវិតខ្លួនឯង។

. តែងប្រឈមមុខបញ្ហា៖ ការពិតអ្នកជាមនុស្សខ្លាំងពូកែនិងឆ្លាតវៃជាងអ្វីដែលអ្នកគិតចំពោះខ្លួនឯងគឺ នៅរាល់ពេលមានឧបសគ្គចូលមក អ្នកតែងតែក្លាហានក្នុងការប្រឈមមុខជាមួយនឹងបញ្ហា មិនគេចវេស ហើយឆាប់ស្វែងរកដំណោះស្រាយ​យ៉ាងអស់ពីលទ្ធភាព។ នៅពេលជួបបញ្ហាទាំងនោះហើយអ្នកកាន់តែខ្លាំងហើយរឹងមាំជាងមុននោះជាសញ្ញាបញ្ជាក់ថាអ្នកកំពុងរីកចម្រើនទៅមុខ។

. អាចសម្របខ្លួននឹងការលំបាក៖ ការពិតអ្នកជាមនុស្សខ្លាំងពូកែនិងឆ្លាតវៃជាងអ្វីដែលអ្នកគិតចំពោះខ្លួនឯងគឺ នៅពេលដែលអ្នកអាចសម្របខ្លួននឹងការលំបាក ការបត់បែនដែលចាំបាច់ ដោយមិនរអ៊ូរទាំចំពោះវា ហើយគិតវិជ្ជមានជាមួយនឹងការផ្លាស់ប្តូរដែលឥតព្រាងទុកនោះ។

នៅពេលជួបភាពបត់បែននិងកាលៈទេសៈលំបាកៗទាំងនោះ ហើយអ្នកកាន់តែខ្លាំងនិងរឹងប៉ឹងជាងមុននោះ ជាសញ្ញាបញ្ជាក់ថាអ្នកកំពុងរីកចម្រើនទៅមុខ។

. អ្នកចូលចិត្តសាកល្បង៖ ការពិតអ្នកជាមនុស្សខ្លាំងពូកែនិងឆ្លាតវៃជាងអ្វីដែលអ្នកគិតចំពោះខ្លួនឯងគឺ នៅពេលដែលអ្នកមិនខ្លាចក្នុងការសាកល្បង ហើយអ្នកក៏មិនដែល​​ខ្លាច​ក្នុងការធ្វើខុសនោះទេ ព្រោះអ្នកយល់ថាកំហុស ​នីមួយៗ​ជា​ឱកាស​សម្រាប់អ្នកក្នុង​ការ​រីកចម្រើន។

នៅពេលដែលអ្នកតែងស្វែងរកបទពិសោធន៍ថ្មីៗ ចង់បានចំណេះដឹង ដោយមិនភ័យខ្លាច ក្នុងការដើរចេញពីតំបន់សុខស្រួលរបស់អ្នកដើម្បី រៀនសូត្រពីជីវិតនោះហើយអ្នកកាន់តែមាន ស្មារតីរឹងមាំជាងមុននោះ ជាសញ្ញាបញ្ជាក់ថាអ្នកកំពុងរីកចម្រើនទៅមុខ។

ពិតណាស់សូមចាំថា ជីវិតមិនមែនជាការស្វែងរកភាពល្អឥតខ្ចោះនោះទេ។ ជីវិតជាដំណើរការលូតលាស់ ដែលមានទាំងរឿងអាក្រក់និងរឿងល្អ មានសហើយនិងខ្មៅ ប៉ុន្តែដើម្បីក្លាយជាបុគ្គលដែលរឹងមាំបានយើងត្រូវចេះផ្តោតលើចំណុចខ្លាំងរបស់ខ្លួនឯងឱ្យបានច្រើន ជាងចំណុចខ្សោយ៕

អត្ថបទដោយ៖ ពីង ជូអេង  

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia