ចាប់តាំងពីលោកDonald Trump បានដាក់ពន្ធនាំចូលទៅលើប្រទេសជាច្រើនរួមទាំងចិនផងនោះធ្វើឲ្យហាងឆេងមាសបានបន្តកើនឡើងជាលំដាប់។ ជាក់ស្ដែងមកដល់ពេលនេះហាងឆេងមាសលើទីផ្សារអន្តរជាតិឡើងដល់៣,៤៣៦ដុល្លារក្នុងមួយអោន( ស្មើនឹង៤១៣៩ដុល្លារក្នុងមួយតម្លឹងឬ៤១៣ដុល្លារក្នុង១ជី)
ទាក់ទងនឹងហាងឆេងមាសឡើងថ្លៃនេះដែរ អ្នកស្រី វ៉ាន់ មីសស្សែល អ្នកវិភាគទីផ្សារហិរញ្ញវត្ថុឯករាជ្យបានលើកឡើងថាតម្លៃមាសអាចបន្តកើនឡើងដោយសារការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាសហរដ្ឋអាមេរិក និងប្រទេសចិន ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ព្រមទាំងកត្តាភូមិសាស្រ្តនយោបាយ។
អ្នកស្រីបានឲ្យដឹងទៀតថាសម្រាប់បងប្អូនដែលថ្មីមិនធ្លាប់ទិញមាសពីមុនទេនោះ ពួកគាត់ក៏អាចពិចារណាទិញបានដែរប៉ុន្ដែមិនគួរទាន់ទិញក្នុងតម្លៃបច្ចុប្បន្ននោះទេ ពោលគឺអាចរងចាំបន្តិចសិនព្រោះអាចនឹងមានព័ត៌មានមួយចំនួនដែលធ្វើឲ្យមាសធ្លាក់ថ្លៃវិញខ្លាំង ដូច្នេះហើយអាចរងចាំបន្តិចរួចចាំចូលទិញក្នុងតម្លៃធូថ្លៃល្អ។
ចំពោះអ្នកមានមាសក្នុងដៃស្រាប់ អ្នកស្រីបានបង្ហើបថាពួកគាត់អាចមាន២ជម្រើសដែលពួកគាត់ធ្វើជាមួយមាសរបស់ខ្លួន ដោយទីមួយគឺប្រសិនបើពួកគាត់ចង់បានប្រាក់ចំណេញអាចលក់ចេញបានក្នុងតម្លៃបច្ចុប្បន្ន។ ចំណែកជម្រើសមួយទៀតគឺពួកគាត់អាចបន្តរក្សាទុកហើយអាចធ្វើការលក់ចេញនៅពេលវេលាណាមួយដែលគាត់គិតថាសមស្របក្នុងការលក់យកប្រាក់ចំណេញ។
អ្នកស្រីបានបង្ហើបផងដែរ បច្ចុប្បន្នពលរដ្ឌនិងអ្នកវិនិយោគក៏អាចគិតគូទិញមាសទុកបានដែរព្រោះមាសនៅតែជាទ្រព្យមានសុវត្ថភាពសម្រាប់វិនិយោគិនបើទោះបីជាមាសបច្ចុប្បន្នស្ថិតក្នុងតម្លៃខ្ពស់ក៏ដោយតម្លៃមាសនៅតែបន្តកើនឡើងទ្វេដង។
ជាការយល់ឃើញរបស់អ្នកស្រីផ្ទាល់អ្នកស្រីយល់ឃើញថាទំនោរហាងឆេងមាសនៅអំឡុងឆ្នាំ២០២៥នេះមាសអាចនឹងឡើងដល់ចន្លោះតម្លៃ 4500ទៅ 4700$ក្នុងមួយអោន។
សម្រាប់បងប្អូនដែលស្វែងយល់ពីការវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលនិងបង្កើតប្រភពចំណូលបានបន្ថែមអាចទាក់ទងអ្នកស្រី វ៉ាន់ មីសស្សែល តាមតេឡេក្រាម 012 231 100 ដើម្បីទទួលបានការប្រឹក្សាកាន់តែច្បាស់៕