អបអរសាទរ! វត្តមានរថយន្តអគ្គិសនីដំបូងរបស់Geely គឺ Geely EX5 2026 ស៊េរីថ្មីបានមកដល់កម្ពុជាហើយ បញ្ជាក់កក់មុនគេនិងមានតម្លៃពិសេស

ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនី Geely EX5 2026 ស៊េរីថ្មី បានធ្វើការសម្ពោធជាផ្លូវការនៅក្នុងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ដោយមានការចូលរួមពីយ៉ាងខ្ពង់ខ្ពស់ពីនាយកប្រតិបត្តិផ្ទាល់ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីខាងGeelyអន្តរជាតិ ក្រុមអ្នកអ្នកផលិតមាតិកាល្បីៗ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ចំពោះរថយន្តអគ្គិសនី Geely EX5 2026 ដំបូងបំផុតនេះ ក្រុមហ៊ុនបានសំរិតសំរាំងនូវប្រណិតភាព និងភាពល្អឥតខ្ចោះ ពិសេសមានភាពធំទូលាយ បំពាក់មកជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារជាច្រើនមិនគួរអោយជឿ ដូចជា៖

  • សាកថ្មពេញជិះបាន 530 គីឡូម៉ែត្រ
  • មានកំលាំង 218ps និងកំលាងរមួលរហូតដល់320ញ៉ូតុនម៉ែត្រ
  • កុងទ័រស្លាយធំ ទំហំ 10.2អុីង និងទំហំអេក្រង់ 15.4អ៊ីង
  • កាមេរ៉ា 540មើលដល់បាតរថយន្ត
  • មុខងារកៅអីម៉ាស្សា
  • ប្រព័ន្ធចាប់ហ្វ្រាំងមុខនិងក្រោយស្វ័យប្រវត្តិ
  • ប្រព័ន្ធបើកបរតាមល្បឿនឡានខាងមុខ
  • ប្រព័ន្ធបើកបររក្សាគន្លង
  • ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍
  • ប្រព័ន្ធផ្ដល់សញ្ញាពេលមានការវ៉ា
  • និងប្រព័ន្ធសុវិត្ថភាពជាច្រើនទៀត
  • 2

    នៅក្នុងនោះដែរ សម្រាប់រថយន្តអគ្គិសនី Geely EX5 2026 គឺមានតម្លៃពេញ ៣៦,៩០០ដុល្លារ ប៉ុន្តែប្រសិនជាបងប្អូនកក់អីលូវនេះគឺមានតម្លៃពិសេសត្រឹមតែ ៣២,៩០០ដុល្លារប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសទៀតបន្ថែមទៀតនោះ ចំពោះអតិថិជនទិញដំបូង នឹងទទួលបានកាដូរបន្ថែមយ៉ាងច្រើនលើសលុប រួមជាមួយការផ្តល់ជូនការធានាយូររហូតដល់ 8ឆ្នាំ ឬ 150,000Km លើម៉ូទ័រ និង អាគុយផងដែរ។

    5

    លើសពីនេះទៅទៀត ស្ថិតក្រោម Geely Group គឺមាននូវម៉ាករថយន្តចំនួន១០ ទៀត ដែលសុទ្ធសឹងតែជាម៉ាកសញ្ញាលំដាប់ និងទទួលស្គាល់យ៉ាងខ្លាំងពីទីផ្សារសកលលោក ដែលជាបទសម្ព័ន្ធរបស់Geely រួមមាន : Volvo, Zeeker, Lyn& Co, Polistar, Lotus, Proton, LIVAN, LEVC, RADA និងSmart.ទាំងនេះគឺបង្ហាញពីភាពអស្ចារ្យ ទំនុកចិត្តលេីប្រព័ន្ធសុវត្តិភាព និង ការឈានមុខលើបច្ចេកវិទ្យារបស់ Geely។

    ៣

    Geely គឺជាម៉ាកឡាន ល្បីនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់លេខ២ ហើយប្រៀបធៀបរថយន្តGeelyក្នុងទីផ្សារពិភពលោកវិញ Geelyជាប់លំដាប់ថ្នាក់ទី១៧ ហើយប្រសិនបើយើងលើកយកតែប្រភេទឡាន Geely EV មកនិយាយវិញក្នុងទីផ្សារពិភពលោក Geely EV មានការពេញនិយមក្នុងជំរើសដ៏ពិសេសនៃការប្រើប្រាស់របស់ អតិថិជន ក្នុងការទិញលក់ ក្នុងលំដាប់ថ្នាក់លេខ៤លើពិភពលោកនិងជាប់ម៉ាកល្បីទី៦ ដោយផ្អែកទៅលើទិន្ន័យក្នុងលក់នៅលើពិភពលោកក្នុងរបាយការណឆ្នាំ២០២៤។

    4

    គួររំលឹកផងដែរថា Geely ត្រូវបានចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជាតាំងពី2022 រីឯចំនួនលក់រថយន្តGeelyគឺត្រូវបានការទទួលស្គាល់លើគុណភាពជាច្រើនគ្រឿងមកហើយ ពិសេសនោះគឺម៉ូឌែលCoolray និងម៉ូឌែលStarray ដែលលេចធ្លោស្រស់ស្អាតទាំងរូបរាង មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងភាពទំនើប។

    7

    គួរបញ្ជាក់ថា ប្រសិនជាបងប្អូនចាប់អារម្មណ៍ រថយន្តអគ្គិសនី Geely EX5 2026 អាចទំនាក់ទំនង៖077 505 659 / 015 505 659 Telegram Chat : https://t.me/GeelyCambodiaKH Telegram Channel: https://t.me/geelycambodia  ទីតាំង មហាវិថីសហព័ន្ធរុស្សី: https://goo.gl/maps/eDKHwTUnoWoSouR

    6

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia