ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា ប្រព័ន្ធពន្ធដារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអាជីវកម្មទាំងអស់។ សហគ្រាសទាំងអស់ចាប់ពីខ្នាតធំ តូច ឬមធ្យមពិតជាត្រូវការ ការគ្រប់គ្រងពន្ធដ៏ ត្រឹមត្រូវដែលជាគន្លឹះសំខាន់ឆ្ពោះទៅរកភាពជោគជ័យ និងយូរអង្វែងសំរាប់អាជីវកម្ម។
ហេតុផលនេះហើយ ដែលសហគ្រាសជាច្រើនមានតម្រូវការខ្ពស់ ចំពោះបុគ្គលិកដែលមាន សមត្ថភាពយល់ដឹងច្បាស់លាស់អំពីផ្នែកពន្ធ ការគណនាពន្ធ ការប្រកាសពន្ធ ការចុះបញ្ជីពន្ធដារ ការបង់ពន្ធ និងកាតព្វកិច្ចផ្សេងៗក្នុងការបង់ពន្ធ ដើម្បីជៀសវាងក្នុងការផាកពិន័យណាមួយ ដែលបានកំណត់ដោយរាជរដ្ឋាភិបាល។
CamEd Business School បានអភិវឌ្ឍវគ្គបណ្តុះបណ្តាលពិសេស លើកម្មវិធីសិក្សាថ្នាក់ពន្ធដារកម្ពុជា ដែលមានការទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងសមាគម គណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេសផងដែរ។ បន្ថែមពីនេះ CamEd Business School ក៏បានផ្តល់នៅកម្មវិធីសិក្សាសំខាន់ៗ និងចំណេះដឹងដែលទាក់ទងនឹងប្រព័ន្ធពន្ធដារ ដែលជាកត្តាចាំបាច់សម្រាប់គណនេយ្យករ សវនករ និងគណនេយ្យករសាធារណៈ ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ចំណេះដឹងទាំងអស់នេះរួមមាន៖
អ្វីដែលដែលជាចំណុចពិសេសនៃកម្មវិធីសិក្សាថ្នាក់ពន្ធដារកម្ពុជានៅ CamEd Business School គឺសិស្សនិស្សិតអាចយល់ដឹងអំពីប្រព័ន្ធពន្ធដារកម្ពុជា ប្រភេទពន្ធដារសំខាន់ៗ រួមទាំងគោលការណ៍ច្បាប់ពន្ធដារ រចនាសម្ព័ន្ធការងារពន្ធដារ និងដំណើរការចុះគណនេយ្យ ដែលជាចំណេះដឹងដ៏ចាំបាច់ សម្រាប់គណនេយ្យករ សវនករ និងគណនេយ្យករជំនាញ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ការអនុវត្តពន្ធដារប្រកបដោយប្រសិទ្ធភាពនៅក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈ។ បន្ថែមពីនេះ នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា និងប្រឡងជាប់ជាស្ថាពរ និស្សិតនឹងទទួលបានសញ្ញាបត្រ ជំនាញផ្នែកពន្ធដារកម្ពុជាពី CamEd Business School ព្រមទាំងទទួលការលើកលែងការប្រឡងមុខវិជ្ជា TX ដែលមាននៅក្នុងកម្មវិធីសិក្សាអន្តរជាតិ ACCA ផងដែរ។
ជាក់ស្តែងនៅពេលនេះ CamEd Business School កំពុងតែបើកទទួលចុះឈ្មោះនិស្សិត សម្រាប់វគ្គសិក្សាថ្មី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។ និស្សិតអាចដាក់ពាក្យ Online តាមរយៈ https://web.cam-ed.com/beta/tax-register ហើយ CamEd Business School រីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣ ក៏ដូចជាតាមរយៈតេឡេក្រាមលេខ ០៧៨ ៥៨៨ ៨៨៦ ឬក៏តាមរយៈអ៊ីមែល admissions@cam-ed.com៕