ក្តៅៗ! ក្រុមហ៊ុន LG ប្រកាសដកខ្លួនចេញពីគម្រោងវិនិយោគដែលមានតម្លៃជាង៨ពា.ន់លាន$ ពីប្រទេសអាស៊ី១នេះ
ធី ស្រីល័ក្ខAPRIL 22 20254.7 K views

ក្រុមហ៊ុន LG Energy Solution ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញខ្លាំងមួយរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសដកខ្លួនចេញពីគម្រោងវិនិយោគថ្មរថយន្តអគ្គិសនីដែលមានតម្លៃជាង៨ពាន់លានដុល្លារ ពីប្រទេសឥណ្ឌូនេស៊ីហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Business Times ។

 

ប្រភពខាងលើបានឱ្យដឹងថា កាលពីកន្លងទៅ ក្រុមហ៊ុន LG និងរដ្ឋាភិបាលឥណ្ឌូនេស៊ីធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៅលើគម្រោងដ៏ធំមួយរបស់ឥណ្ឌូនេស៊ីនៅចុងឆ្នាំ២០២០ ដែលរួមបញ្ចូលទាំងការវិនិយោគនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយ EV នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ៀងដែរ។

១៣

ជាមួយគ្នានោះដែរ នៅពេលនេះក្រោយពីប្រកាសដកខ្លួនក្រុមហ៊ុន LG ក៏បានចេញសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីកត្តាផ្សេងៗ រួមទាំងលក្ខខណ្ឌទីផ្សារ និងបរិយាកាសវិនិយោគ យើងបានយល់ព្រមដកខ្លួនជាផ្លូវការពីគម្រោង GP (Grand Package) របស់ឥណ្ឌូនេស៊ីហើយ" ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងបន្តស្វែងរកមធ្យោបាយផ្សេងៗនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយផ្តោតលើក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ឥណ្ឌូនេស៊ី HLI Green Power ផងដែរ។

១៤

លោក Tri Winarno​ ដែលជាមន្ត្រីក្រសួងថាមពល ក៏បានបញ្ជាក់ថា ទោះបីជាពេលនេះក្រុមហ៊ុន LG បានដកខ្លួនចេញក៏ដោយ តែប្រទេសឥណ្ឌូនេស៊ីនឹងបន្តស្វែងរកអ្នកវិនិយោគបរទេសដើម្បីធ្វើជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីអភិវឌ្ឍឧស្សាហកម្មថ្ម ដោយប្រើប្រាស់ទុនបម្រុងនីកែលដ៏សម្បូរបែបរបស់ប្រទេសនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia