ការបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សិស្សគ្រប់រូបហើយក៏ជាពេលវេលានៃការចាប់ផ្តើមថ្មីក្នុងការបោះជំហានទៅរកការកំណត់អនាគត និងភាពជោគជ័យរបស់ពួកគេផងដែរ។ វាប្រៀបដូចជាពេលវេលាមួយដែលសិស្សានុសិស្សទាំងអស់ឈរនៅលើផ្លូវបំបែកនៅពេលនោះសំណួរតែងកើតឡើង “តើនឹងគួរធ្វើអ្វីបន្តទៀត?”។ ចម្លើយអាចនឹងខុសគ្នាទៅតាមចំណង់ចំណូលចិត្តរបស់សិស្ស ប៉ុន្តែភាគច្រើនយើងឃើញថាសិស្សជ្រើសរើសយកការបន្តការសិក្សានៅសាកលវិទ្យាល័យ ដើម្បីឆ្លើយតបទៅនឹងសំនួរខាងលើ។ ក្រៅពីការសម្រេចចិត្តបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សិស្សានុសិស្សក៍ត្រូវជ្រើសរើសនូវមុខជំនាញដែលខ្លួនចង់រៀនផងដែរ ហើយការរើសជំនាញនេះពិតជាសំខាន់ ដោយសារយើងត្រូវមើលថាខ្លួនឯងស្រលាញ់អ្វី នឹងតម្រូវការទីផ្សារការងារសព្វថ្ងៃដោយហេតុថាក្រោយបញ្ចប់ការសិក្សា សិស្សានុសិស្សគ្រប់រូបតែងប្រាថ្នាចង់បានការងារសមរម្យ នឹងទទួលបានប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។ ប្រសិនបើសិស្សានុសិស្សចង់ទទួលបាននូវការងារមួយដែលមានទីផ្សារ និងតម្រូវការខ្ពស់ក្នុងសង្គមបច្ចុប្បន្ន ជំនាញគណនេយ្យ និងហិរញ្ញវត្ថុគឺជាជម្រើសដ៏ល្អដែលគ្រប់គ្នាគួរពិចារណា និងមិនគួរមើលរំលងឡើយ។ ខាងក្រោមនេះគឺជាហេតុផល ៤យ៉ាងដែលបង្ហាញថាការជ្រើសរើសជំនាញគណនេយ្យ និងហិរញ្ញវត្ថុ គឺជាជម្រើសដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ៖
យើងតែងសង្កេតឃើញថាគ្រប់ស្ថាប័ន មិនថាក្រុមហ៊ុនជាតិ អន្តរជាតិ ឬអាជីវកម្មតូច ធំ នោះទេ តែងតែត្រូវការអ្នកជំនាញដែលអាចគ្រប់គ្រងហិរញ្ញវត្ថុ និងត្រួតពិនិត្យរាល់ប្រតិបត្តិការ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា តម្រូវការអ្នកជំនាញខាងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុមានការកើនឡើងច្រើន ដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ច ធ្វើឲ្យមានការបើកនូវក្រុមហ៊ុន និងអាជីវកម្មជាច្រើន ដូច្នេះហើយទើបទាមទារឲ្យមានអ្នកជំនាញដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។ លើសពីនេះទៅទៀតនៅទូទាំងពិភពលោកតួនាទីគណនេយ្យករនិងហិរញ្ញវត្ថុជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមអាជីពដែលមានឳកាសការងារខ្ពស់ នឹងទទួលបានប្រាក់បៀវត្សច្រើនផងដែរ។
២. អាជីពដែលមានស្ថិរភាព និងប្រាក់ចំណូលខ្ពស់
មនុស្សម្នាក់ៗធ្វើការគឺដើម្បីទទួលបានប្រាក់ចំណូលយកទៅផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ ដូច្នេះហើយប្រាក់ចំណូលគឺសំខាន់។ ជាក់ស្តែងការងារជាអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ គឺទទួលបាននូវប្រាក់ចំណូលខ្ពស់ក្នុងចំណោមអាជីពជាច្រើននៅក្នុងទីផ្សារការងារ។ និសិត្សដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ អាចចាប់អាជីពជា គណនេយ្យករ សវនករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកវិភាគហិរញ្ញវត្ថុ ពន្ធដារ អ្នកប្រឹក្សាពន្ធដារ ធនាគារិក ដែលការងារទាំងនេះសុទ្ធសឹងតែអាចទទួលបាននូវប្រាក់បៀវត្សល្អព្រមទាំងស្ថិរភាពការងារទៅថ្ងៃអនាគតផងដែរ។
៣. ជំនាញសម្រាប់ជីវិតផ្ទាល់ខ្លួន
ការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុមិនត្រឹមតែជួយអ្នកក្នុងការទទួលបានការងារល្អនោះទេ វាជាជំនាញដែលអាចអនុវត្តបានក្នុងជីវិតរៀងរាល់ថ្ងៃផងដែរ។ ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងជីវិតប្រចាំថ្ងៃនៅពេលដែលអ្នកទទួលបានចំណេះដឹងពីជំនាញនេះអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
- ចេះពីវិធីរៀបចំ នឹងគ្រប់គ្រងប្រាក់របស់អ្នកឲ្យកាន់តែមានប្រសិទ្ធិភាព
- មានសមត្ថភាពក្នុងការវិភាគ នឹងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង
- ចេះរៀបចំ នឹងដាក់ផែនការសម្រាប់ធ្វើអាជីវកម្ម
- មានទំនួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេច
៤. ឱកាសធ្វើការនៅជុំវិញពិភពលោក
គណនេយ្យ និងហិរញ្ញវត្ថុជាជំនាញសកល ដែលអាចអនុវត្តបានគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមានសញ្ញាបត្រអន្តរជាតិដូចជាសញ្ញាបត្រ CAT ឬACCA ដែលជាសញ្ញាបត្រមានការទទួលស្គាល់ពីបណ្តាប្រទេសជាច្រើនលើពិភពលោក ការទទួលស្គាល់នេះនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការចាប់យកឱកាសការងារនៅក្រៅស្រុក ឬសហការជាមួយក្រុមហ៊ុនអន្តរជាតិធំៗផងដែរ។
ដើម្បីឆ្លើយតបតាមតម្រូវការសម្រាប់សិស្សានុសិស្សមានបំណងចាប់យកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ សិស្សានុសិស្សមិនគួរមើលរំលង CamEd Business School ដែលជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ នឹងនាំមុខគេទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ និសិ្សតដែលបញ្ចប់ការសិក្សានៅខេមអេដ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយគឺសញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអ្នកជំនាញបច្ចេកទេសគណនេយ្យ (CAT) ដែលមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ ACBSP នៅសហរដ្ឋអាមេរិក និងសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ហើយក៏មានការទទួលស្គាល់ពីបណ្តាប្រទេសចំនួន ១៨០ លើពិភពលោក។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យដែលបង្រៀននៅខេមអេដសុទ្ធសឹងតែមកពីបណ្តាប្រទេសធំៗ ហើយមានបទពិសោធន៍ នឹងគរុកោសស្យក្នុងការបង្រៀនយូរឆ្នាំទៅលើជំនាញរបស់ពួកគាត់ ដោយទទួលបានការវាយតម្លៃរហូតដល់ទៅផ្កាយប្រាំ ពីស្ថាប័ន QS Star ដែលជាស្ថាប័នវាយតម្លៃទៅលើគុណភាពអប់រំ នៃចក្រភពអង់គ្លេសផងដែរ។
លើសពីនេះទៅទៀត ដោយមានការយកចិត្តទុកដាក់ពីគណៈគ្រប់គ្រង CamEd Business School បានបង្កើតនូវនាយកដ្ឋានសម្រាប់ប្រឹក្សាយោបល់ នឹងផ្តល់ការគាំទ្រក្នុងការស្វែងរកការងារជូននិសិ្សតទាំងអស់។ជាលទ្ធផល និសិ្សតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានខេមអេដសុទ្ធសឹងតែទទួលបាននូវការងារ នឹងមុខតំណែងល្អៗ នៅតាមបណ្តាស្ថាប័នជាតិ និងអន្តរជាតិធំៗនៅក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតក៏មានឱកាសបន្តការសិក្សានៅបរទេស ឬបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
អ្វីដែលរឹតតែពិសេសនោះគឺឥឡូវនេះខេមអេដកំពុងផ្តល់ជូននូវអាហារូបករណ៍ជូនដល់សិស្សានុសិស្ស រហូតដល់ទៅ ៥០០០ដុល្លារ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ លើបរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ(BA+CAT) ដែលសិស្សានុសិស្សទាំងអស់អាចចុះឈ្មោះប្រឡងដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់៖ https://web.cam-ed.com/beta/ba-register។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ ០៧០ ៦៧៣ ៦៧៣ឬ ០១០ ៩៨៦ ៥២៣ និងតាមតេឡេក្រាម ០៧៨ ៥៦៦ ៦៦៨ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh។