សហរដ្ឋអាមេរិកបានតំឡើងពន្ធចំនួន៣៥២១% លើកម្ពុជា ថៃ វៀតណាមនិងម៉ាឡេស៊ី ការនាំទំនិញសូឡា ទៅកាន់ទីផ្សារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់មូលហេតុចម្បងជំរុញឱ្យមាន នៃការតំឡើងពន្ធគយលើផលិតផលសូឡានេះ ដោយសារក្រុមហ៊ុននៅក្នុងប្រទេសទាំង៤ ជាផលិតផលបន្ទះសូឡារបស់ចិន ដែលមានរោងចក្រក្នុងប្រទេសអាស៊ីទាំងនេះ មានតម្លៃទាបជាងតម្លៃផលិតកម្មរបស់ពួកគេ ធ្វើឱ្យទំនិញអាមេរិកមិនមានការប្រកួតប្រជែង។
សូមបញ្ជាក់ថាបើតាមប្រភពដដែលបានបង្ហាញថាពន្ធគយខាងលើអាចមានភាពខុសខ្លះៗ គ្នាអាស្រ័យលើក្រុមហ៊ុន និងប្រទេស ប៉ុន្តែមានកម្រិតខ្ពស់ជាងពន្ធបឋមដែលបានប្រកាសកាលពីចុងឆ្នាំមុន៕