អបអរសាទរ! ខេត្ដ១នេះបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរបស់ខ្លួនហើយ
Bunthoeun KoemAPRIL 22 2025766 views

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះខេត្ដកំពង់ស្ពឺបានរៀបចំពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណនៅក្នុងភូមិសាស្រ្ដខេត្ដរបស់ខ្លួន។ ដោយកម្មវិធីនេះមានការអញ្ជើញជាអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

Photo 2025 04 22 11 52 43

 

ក្នុងរបាយការណ៍ស្វាគមន៍ លោក កង វណ្ណារ៉ូ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនអង្គពិធីថា ក្នុងស្មារតីបុរេសកម្មនេះ រដ្ឋបាលខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបែងចែកក្រុមការងារវាស់វែងដីធ្លី ចំនួន ២១ក្រុម ស្មើនឹង ៥៣៥នាក់ ដើម្បីបន្តបេសកកម្មក្នុងកិច្ចការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។

 

Photo 2025 04 22 11 52 43 (4).j

 

ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១ ០៨៨ ០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ឯកឧត្តមបានបន្ថែមថា ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១ ០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩ ៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥ ៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤ ៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០ ៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១ ៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦ ៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។

 

សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់គោលដៅ និងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដូច​ជា ការពន្លឿនការចុះបញ្ជី​បង្ហើយនៅទូទាំងប្រទេសត្រឹមបំណាច់ឆ្នាំ ២០២៦ ការចុះបញ្ជីដីរដ្ឋ បង្កើនល្បឿនការងាររៀបចំដែនដី កែសម្រួលសមាសភាព​គណៈកម្មការរៀបចំដែនដី រៀបចំប្លង់​គោល ជំរុញការងារលំនៅឋាន និងលុបបំបាត់ចលនាដីធ្លី។ 

 

ចំពោះ​អត្ថ​ប្រយោជន៍​នៃការ​ចុះបញ្ជីធ្លី​​នេះគឺនឹងផ្ដល់កម្មសិទ្ធិជូន​ប្រជាជន​ដែល​មិន​ទា​ន់មាន​បណ្ណ​កម្មសិទ្ធិលើ​ដីធ្លីរបស់ខ្លួន, បញ្ចប់​វិវាទ​ ឬទំនាស់ដីធ្លី​រវាងប្រជាជន​ និងប្រជាជន​ ពីព្រោះ​ថា​ការ​ចុះបញ្ជី​នឹង​ទទួល​បានបណ្ណ​កម្មសិទិ្ធដីធ្លី បានបញ្ជាក់ថា ដីនោះ គឺជា​កម្មសិទ្ធិរបស់អ្នកណា​ម្នាក់ ហើយ​នៅ​ពេល​ចុះវាស់​វែង និង​ចេញបណ្ណកម្មសិទ្ធិហើយនោះ គឹមិនអាច​តវ៉ា​ ឬមានវិវាទនឹង​គ្នា​បាន​ទៀត​ឡើយ​៕

 

492085483 1611335642875945 1605813616602022470 N

Photo 2025 04 22 11 52 43 (7).j

Photo 2025 04 22 11 52 43 (8).j

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia