តាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងត្រូវប្រើប្រាស់រូបមន្ត “PPP” (Public-Private Partnership) ជាលើកដំបូងក្នុងវិស័យរដ្ឋ។
រូបមន្តនេះបានកំណត់ឱ្យរដ្ឋជាអ្នកវិនិយោគលើការបង្កើតទីតាំង ខណៈវិស័យឯកជនជាអ្នកវិនិយោគលើប្រតិបត្តិការនិងថែទាំ (Operation and Maintenance) ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់សេវា និងទាក់ទាញភ្ញៀវទេសចរ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅមូលដ្ឋាន ក៏ដូចជាខេត្តជាប់មាត់សមុទ្រ។
សូមជម្រាបថាកំពង់ផែអន្តរជាតិកំពតនេះមានតម្លៃ១៨លានដុល្លារ គ្របដណ្តប់លើផ្ទៃដីប្រមាណ៤ហិចតា និងបានសម្ភោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ កំពង់ផែនេះស្ថិត តាមដៃនៃដងព្រែក ក្នុងស្រុកទឹកឈូ ដែលមានចម្ងាយ ៩,៣គីឡូម៉ែត្រ ពីទីរួមខេត្តកំពត ដែលអាចតភ្ជាប់ទស្សនាចរ តំបន់សមុទ្រកម្ពុជា ទៅ-មកប្រទេសនានាលើពិភពលោក៕


