និយ័តករធនាគារអាមេរិក គ្រោងកាត់បុគ្គលិ.កជាង ១០០០នាក់ ព្រោះមូលហេតុធំៗទាំងនេះ
Kan DaraAPRIL 22 2025225 views

និយ័តករធនាគារកំពូលរបស់សហរដ្ឋអាមេរិក (FDIC) បានប្រកាសប្រាប់បុគ្គលិកថា ខ្លួននឹងកាត់បន្ថយកម្លាំងពលកម្ម ២០% ឬស្មើនឹង ១,២០០នាក់ ស្របតាមគោលនរយោបាយថ្មីរបស់ប្រធានាធិបតី Donald Trump។ នេះបើយោងតាមការរឲ្យដឹងពី Reuters នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

 

ការកាត់បន្ថយនេះនឹងកើតឡើងតាមរយៈ ការចូលនិវត្តន៍ដោយស្ម័គ្រចិត្ត, ការលាឈប់ពីការងារ, និងការមិនជ្រើសរើសបុគ្គលិកបំពេញមុខតំណែងទំនេរ។ ប្រសិនបើមិនមានបុគ្គលិកច្រើនគ្រប់គ្រាន់ដាក់ពាក្យសុំលាឈប់ដោយស្ម័គ្រចិត្តទេ FDIC នឹងចាប់ផ្តើមដំណើរការកាត់បន្ថយកម្លាំងពលកម្ម (RIF) ជាផ្លូវការចាប់ពីថ្ងៃទី ១៣ ខែឧសភា តទៅ។

 

ដោយឡែក ចំពោះមុខងារសំខាន់ៗដូចជា ការទប់ស្កាត់ធនាគារដែលដួលរលំ, ការត្រួតពិនិត្យហានិភ័យ និងសន្តិសុខព័ត៌មាន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការលាឈប់ឡើយ។ ក្នុងនោះ បុគ្គលិកដែលមានសិទ្ធិអាចដាក់ពាក្យចូលរួមលាឈប់ដោយស្ម័គ្រចិត្ត នឹងធ្វើឡើងចាប់ពីចន្លោះថ្ងៃទី ២៨  ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ប៉ុន្តែ FDIC បានបញ្ជាក់ថា មិនអាចអនុម័តសំណើទាំងអស់បានទេ។

 

គួរជម្រាបផងដែរថា ការកាត់បន្ថយនេះកើតឡើងក្នុងគ្រាដែល FDIC កំពុងប្រឈមមុខនឹងបញ្ហាបុគ្គលិក ក្រោយពេលមានការដួលរលំធនាគារធំៗជាច្រើនក្នុងឆ្នាំ ២០២៣ ដូចជា Silicon Valley Bank, Signature Bank, និង First Republic Bank ជាដើម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia