គម្រោងច្រើន មនុស្សមានការងារ! ខេត្ដ ២ ទទួលបានគម្រោងវិនិយោគចំនួន ៣ ដែលមានទុនជិត១៥លានដុល្លារ
Bunthoeun KoemOCTOBER 22 2022186 views

ជាដំណឹងដ៏រីករាយមួយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ៣ ដែលស្ថិតនៅក្នុងខេត្ដកណ្ដាល ២ គម្រោង និងក្រុងព្រះសីហនុ១ ម្រោង។ ដោយសរុបទុនវិនិយោគគម្រោងទាំង ៣ នេះមានសរុបជិត ១៥ លានដុល្លារ និងបង្កើតឱកាសការងារជាង ៩ ពាន់កន្លែងផងដែរ។

យោងតាមការបញ្ជាក់ពី CDC គម្រោងទាំង ៣ ខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោម៖

១. ក្រុមហ៊ុន CHENG ZHEN YONG INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។

២. ក្រុមហ៊ុន XIN JIN HUA GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។

៣. ក្រុមហ៊ុន SUCCESS METAL TECHNOLOGY CO., LTD ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង៕

312355151 478546150970323 8365051967941509695 N

312611052 478546507636954 2849984249581326346 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia