ចង់ប្រើបានយូរឆ្នាំមិនថាំចិត្ត នេះជារបៀបថែរក្សាគុណភាពថ្មទូរស័ព្ទiPhoneឲ្យប្រើបានយូរឆ្នាំ
Toeuy HongFEBRUARY 12 2025192 views

ក្នុងការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃ អ្នកណាៗក៏ចង់បានទូរស័ព្ទដែលថ្មកាន់បានយូរដែរដើម្បីបំពេញតម្រូវការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃ។ យ៉ាងណាមិញបើអ្នកមិនយកចិត្តទុកដាក់លើការថែគុណភាពថ្មទេនោះទូរស័ព្ទរបស់អ្នកនឹងឆាប់ខូចថ្មហើយប្រើថាំចិត្ត។

 

ទាក់ទងនឹងគុណភាពថ្មទូរស័ព្ទនេះដែរ ខាងក្រោមនេះគឺជារបៀបថែរក្សាគុណភាពថ្មទូរស័ព្ទដៃ iPhone ឲ្យប្រើបានយូរឆ្នាំមិនងាយខូចថ្ម។

 

ប្ដូរទម្លាប់សាកថ្ម

ទម្លាប់នៃការសាកថ្មប្រចាំថ្ងៃរបស់អ្នកគឺធ្វើឲ្យប៉ះពាល់ដល់គុណភាពថ្មទូរស័ព្ទរបស់អ្នក។ ដើម្បីរក្សាគុណភាពថ្ម អ្នកមិនគួរប្រើថ្មអស់ក្រោម២០%បានសាកនោះ​ទេ ហើយក៏មិនគួរសាកថ្មដល់១០០%ដែរ។

 

លើសពីនះអ្នកត្រូវបើកមុខងារ Optimized Battery Charging ក្នុងSettingដើម្បីរក្សគុណភាពថ្ម។

បន្ថែមលើនេះទៅទៀត អ្នកគួរចៀសវាងសាកទុកចោលពេញមួយយប់ ហើយត្រូវតែប្រើប្រាស់ឆ្នាំសាកដែលរបស់Apple ផ្ទាល់។

 

. គ្រប់គ្រងកម្ដៅទូរស័ព្ទ

ប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃសូមព្យាយាមកុំប្រើពេលវាក្ដៅខ្លាំងព្រោះកម្ដៅគឺធ្វើឲ្យប៉ះពាល់ដល់គុណភាពថ្មរបស់អ្នក។ ដូច្នេះពេលវាក្ដៅអ្នកគួរទុកវាឲ្យត្រជាក់ចាំយកមកប្រើទៀត។

 

លើសពីនេះ អ្នកគួរជ្រើសរើសពេលវេលាសាកថ្មដើម្បីកុំឲ្យវាឡើងកម្ដៅ។ ពេលខ្លះពេលសាកថ្មគឺទូរស័ព្ទអ្នកក្ដៅ ដូច្នេះអ្នកគួរសាកពេលណាដែលអាកាសធាតុមិនក្ដៅដូចជាសាកពេលព្រឹក ពេលល្ងាចឬសាកនៅកន្លែងណាដែលមិនក្ដៅដូចជាសាកនៅកន្លែងមានម៉ាស៊ីនត្រជាក់ជាដើម។ ត្រូវចាំថាការសាកថ្មបណ្ដើរលេងទូរស័ព្ទបណ្ដើរគឺងាយនឹងធ្វើឲ្យថ្មខូចណាស់

 

ការប្រើប្រាស់ប្រចាំថ្ងៃ

. ប្រើWi-Fi ជាជាងប្រើ4G internet

២. បើកមុខងារ Low Power Mode ពេលទូរស័ព្ទសល់ថ្មតិច

៣. ធ្វើការ update ប្រព័ន្ទប្រតិបត្តិការiOSជាប្រចាំ

 

ពិនិត្យមើលគុណភាពថ្ម

ឧស្សាហ៍ពិនិត្យមើលសុខភាពថ្មនៃទូរស័ព្ទiPhone របស់អ្នក។ បើឃើញថាសុខភាពថ្មធ្លាក់ក្រោម៨០% អ្នកគួរប្ដូរថ្មថ្មីដើម្បីឲ្យទូរស័ព្ទរបស់អ្នកដំណើរការល្អហើយថ្មកាន់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia