រាជរដ្ឋាភិបាលគ្រោងសាងសង់ផ្លូវជាតិ ២ ខ្សែ ១ ខ្សែឆ្លងទន្លេសាប និង១ខ្សែទៀតតភ្ជាប់ខេត្ដបាត់ដំបង-សៀមរាប
Bunthoeun KoemJUNE 26 2023348 views

រាជរដ្ឋាភិបាលគ្រោងធ្វើការសាងសង់ផ្លូវជាតិចំនួន ២ ខ្សែរួមមាន៖ ផ្លូវជាតិលេខ ៥០ តភ្ជាប់ខេត្ដកំពង់ឆ្នាំង និងកំពង់ធំដោយឆ្លងកាត់ទន្លេសាប និងផ្លូវជាតិ ១ ខ្សែទៀតតភ្ជាប់ខេត្ដបាត់ដំបង និងខេត្ដសៀមរាប។ នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

355322487 582554790722186 8907671537415361004 N

ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា “ផ្លូវជាតិយើង យើងគ្រោងសាងសង់ដែរ ផ្លូវជាតិលេខ៥០C ឆ្លងកាត់ទន្លេសាបដើម្បីតភ្ជាប់ខេត្ដកំពង់ឆ្នាំង និងកំពង់ធំ។ ផ្លូវមួយទៀតផ្លូវសំខាន់ដែរ ផ្លូវតភ្ជាប់បាត់ដំបង-សៀបរាម សព្វថ្ងៃចង់ធ្វើដំណើរពីសៀមរាបទៅបាត់ដំបង ត្រូវធ្វើដំណើរពីសៀរាបទៅសិរីសោភ័ណ្ឌសិន បន្ទាប់មកបានបត់ទៅបាត់ដំបងប្រហែលចម្ងាយ ១៨០Km ប៉ុន្ដែបើយើងធ្វើផ្លូវឆ្លងកាត់ត្រង់តែម្ដង យើងអាចចំណេញចម្ងាយផ្លូវ ៨០-១០០ គីឡូម៉ែត្រ”

យ៉ាងណាទាក់ទងនឹងគម្រោងផ្លូវជាតិលេខ៥០C តាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីអំឡុងខែមិថុនា កន្លងទៅបានឲ្យដឹងថា គម្រោងផ្លូវនេះគឺជាគម្រោងផ្លូវដ៏សំខាន់ ហើយក៏មានបង្កប់ស្ពានតភ្ជាប់ផ្លូវប្រវែង ៣,៣ គីឡូម៉ែត្រឆ្លងកាត់ទន្លេមេគង្គផងដែរ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។ ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១,ទន្លេផ្សារក្រោម ២,ទន្លេជល់មុខ និង ៣,ទន្លេកំពង់ហាវ។

តាមការបញ្ជាក់បន្ថែម គម្រោងផ្លូវមួយនេះត្រូវបានឯកភាពពីរាជរដ្ឋាភិបាលរួចរាល់ហើយ ហើយនៅក្នុងឆ្នាំ២០២៤ ខាងមុខអាចនឹងមានការការបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ខេត្ដកំពង់ឆ្នាំង និងកំពង់ធំនេះផងដែរ៕

W=9999

Road Projects E1601473538315 1280x720

Construction on Kingdoms Longest Bridge to Begin in 2019

ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969។

266

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia