ផ្លូវជាតិសំខាន់ ២ ខ្សែ ប្រវែងសរុបជាង ២០០ គីឡូម៉ែត្រ សម្រេចការសាងសង់ជិតពាក់កណ្ដាលដូចគ្នា
Bunthoeun KoemMARCH 11 20243.4 K views

ក្រោយបើកដំណើរការជាច្រើនខែ ពេលនេះគម្រោងសាងសង់ និងកម្រិតផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជាង ២០០ គីឡូម៉ែត្រ សម្រេចបានជិតពាក់កណ្ដាលហើយ។ ខណៈតាមការគ្រោងទុកគម្រោងទាំងពីរខាងលើនេះ អាចនឹងញ្ចប់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

១. ផ្លូវជាតិលេខ៣១

យោងតាមការបញ្ជាក់ពីក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% ភាគរយ និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ គម្រោងផ្លូវនេះ មានប្រវែងសរុបប្រមាណ ៥៣,៥៣គ.ម (ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) មកដល់ពេលនេះ បានលេចចេញវឌ្ឍនភាពគួរអោយកត់សម្គាល់។

តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយ ដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ គម្រោងនេះ គឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។ 

គួររំលឹកផងដែរថា គម្រោងផ្លូវមួយនេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។

428609837 714969750814022 2794390831907101654 N

២. ផ្លូវជាតិលេខ៤៨

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ។

គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លុវមួយនេះ គឺចាប់ផ្ដើមពីចំណុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ខណៈបច្ចុប្បន្នកំពុងមមាញឹកខ្លាំងសាងសង់។ ហើយនៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។

បញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។ ផ្លូវខាងលើនេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២គម្រោងនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG & HANIL Joint Venture របស់ប្រទេសកូរ៉េនិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ ហើយតាមការរំពឹងទុកអាចនឹងបញ្ចប់នៅអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះផងដែរ។ 

1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia