បើកដល់ណា ភ្ញៀវតាមដល់និង! មកដឹងក្បួនលក់របស់ហាងកាហ្វេល្បីៗទាំង២ នេះ ភ្ញៀវចូលពេញៗគ្រប់សាខា
Srey NuthFEBRUARY 16 2024311 views

ហាងកាហ្វេមិនត្រឹមតែជាកន្លែងដែលអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលអ្នកអាចទៅជជែក អានសៀវភៅ និងជួបមិត្តភ័ក្តិ និយាយការងារ បានថែមទៀត។ មើលឃើញថា បច្ចុប្បន្ននេះហាងកាហ្វេមានច្រើនមែនទែន មិនថា នៅភ្នំពេញឬនៅតាមបណ្ដាលខេត្តនោះទេ ព្រោះជារបរមួយដែលកំពុងពេញនិយម​ផងដែរ ។

 

យ៉ាងមិញទន្ទឹមនិងរបរដ៏ពេញនិយមនេះផង ជាក់ស្ដែងបើក្រឡេកមកស្គាល់ហាងកាហ្វេរល្បីៗមួយចំនួនដូចជា​ Brown  និង Tube Coffee គឺជាហាងកាហ្វេមួយដែលទទួលបានការគាំទ្រមែនទេ ពីសំណាក់ មនុស្សគ្រប់វណ្ណៈ។ មិនថាបើកទីណាកន្លែងណាក៏មានអ្នលគាំទ្រដែរ។ តើកាហ្វេទាំង២ នេះប្រើយុទ្ធសាស្រ្តអ្វីទៅ ទើបទាញចិត្តភ្ញៀវបានច្រើនបែបនេះ? ថ្ងៃនេះចាបក្រហម នឹងលើកយកក្បូនធ្វើទីផ្សារបស់ ប្រេនទាំងពីនេះ ដែលភ្ញៀវឃើញហើយមិនចូលមិនបាន៖

 

82481989 307797576792860 1651662263888642048 N

 

នៅពីក្រោយភាពរីកចម្រើន និងពោរពេញដោយភាពច្នៃប្រឌិត យីហោ Tube Coffee បានប្រើនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីចាប់យកចំណែកទីផ្សារ និងបំពេញតម្រូវការអតិថិជនរបស់ខ្លួនដោយក្នុងនោះរួមមាន៖

 

១. ចងក្រងរូបមន្តឲ្យមានស្ដង់ដារច្បាស់លាស់បំផុត

 

ចាប់តាំងពីពេលចាប់ផ្ដើមដំបូងមក យីហោកាហ្វេនេះបានចងក្រងរូបមន្តកាហ្វេ និងបច្ចេកទេសសំខាន់ៗ ដែលនាំឱ្យកាហ្វេមួយកែវមានរសជាតិឆ្ងាញ់បំផុត និងមិនប្រែប្រួល មិនថាជាគ្រាប់កាហ្វេ ទឹកស្ករ ទឹកកកនោះទេ។

 

២. ដូចគ្នា តែមិនដូចគ្នា

 

រសជាតិដដែល តម្លៃដដែល ការផ្តល់សេវាកម្មរហ័សដូចគ្នាដដែល ប៉ុន្តែបរិយាកាសនៅក្នុងហាងគឺមិនដូចគ្នាឡើយ។ ស្របពេលដែលហាងកាហ្វេជាច្រើន ព្យាយាមបើកហាងដូចៗគ្នា ធូប បានជ្រើសរើសកាដេគ័រសាខាថ្មីៗរបស់ខ្លួន​ ឱ្យមានលក្ខណៈខុសប្លែកពីគ្នា ដើម្បីដើរឱ្យទាន់សម័យ និងធ្វើឱ្យអតិថិជនទទួលបានអារម្មណ៍ថ្មីៗជាប្រចាំ។

 

៣. បុគ្គលិកសន្ដិសុខក៏ជាអ្នកលក់

 

ស្ដាប់ទៅហាក់ចម្លែកបន្តិច ប៉ុន្តែសម្រាប់ Tube Coffee មិនបានចាត់ទុកបុគ្គលិកសន្តិសុខក៏ជាអ្នកលក់មួយរូបផងដែរ ពោលគឺគាត់ដឹងច្បាស់ពីម៉ឺនុយរបស់ហាង និងអាចជួយកម្មង់កាហ្វេរសជាតិផ្សេងៗជំនួសភ្ញៀវផងដែរ។

 

រីឯហាងកាហ្វេ Brown ក៏មានយុទ្ធទីផ្សារផ្សេងពី Tube Coffee ដែរ ដោយក្នុងនោះរួមមាន​៖

 

Photo 2024 02 16 15 12 49

 

១. រស់ជាតិ និង សេវាកម្ម

 

និយាយទៅដល់រសជាតិនៃកាហ្វេ ភេសជ្ជៈនិងអាហារវិញ ប្រោនមិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេ។​ កាហ្វេគ្រប់ដំណក់គឺត្រូវបានចម្រាញ់ចេញពីគ្រាប់កាហ្វេស្រស់ៗដែលត្រូវបានលីងយ៉ាងសម្រិតសម្រាងដោយបុគ្គលិកនៅក្នុងហាងកាហ្វេផ្ទាល់។ គួបផ្សំជាមួយនឹងស្ករត្នោតខ្មែរដែលត្រូវមានច្នៃទ្បើងដើម្បីឆុងជាមួយនឹងកាហ្វេផងនោះក៏បានជួយបង្កើននូវរសជាតិផ្អែមស្រទន់ មានក្លិនឈ្ងុយនិងលក្ខណៈពិសេសខុសប្លែកពីកាហ្វេធម្មតា។ កាហ្វេប្រោន ផ្តោតទៅលើ ស្តង់តា គុណភាពនិងអនាម័យបានធ្វើឲ្យហាងនេះទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីអតិថិជន។

 

២. យុទ្ធសាស្ត្រទីផ្សារឌីជីថលនិងភាពច្នៃប្រឌិត

 

ហាងកាហ្វេប្រោនតែងតែធ្វើការផ្តិតយកនូវរូបភាពដ៏គួរឲ្យទាក់ទាញនៃកាហ្វេ​ ភេសជ្ជៈនិងអាហារជាច្រើនមុខរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងការពិពណ៌នាខ្លីៗហើយបង្ហោះនៅតាមបណ្តាញសង្គម Facebook និង Instagram ។ ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនដែលប្រើប្រាស់បណ្តាញសង្គមទាំងនេះឲ្យពួកគេបានឃើញនិងស្គាល់កាន់តែច្បាស់អំពីហាងកាហ្វេរបស់ពួកគេ។

 

៣. អត្តសញ្ញាណនិងរចនាបថនៅក្នុងហាង

 

លក្ខណៈពិសេសដែលធ្វើឲ្យហាងកាហ្វេប្រោនខុសប្លែកពីហាងកាហ្វេនានានោះគឺជារចនាបថនៅក្នុងហាង គ្រប់សាខារបស់ប្រោនទាំងអស់សុទ្ធសឹងតែមានការរៀបចំខុសប្លែកពីគ្នា។ការមានការតុបតែងនិងការរៀបចំប្រកបដោយភាពច្នៃប្រឌិតព្រមជាមួយនឹងការរំលេចទៅដោយពណ៌ត្នោតដែលបញ្ជាក់អំពីអត្តសញ្ញាណនិងអត្ថន័យនៃឈ្មោះរបស់ខ្លួន។ អមជាមួយនឹងការលម្អទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណិតដែលជាការរួមបញ្ជូលគ្នារវាងរចនាបថបែបខ្មែរនិងបរទេសក៏បានបង្កើតជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញនិងប្រកបទៅដោយសោភ័ណ្ឌភាពនៅក្នុងបរិវេណហាងទាំងមូល៕

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia