ស្ងាត់ៗ T-SHOP បើកហាងថ្មីនៅផ្សារទំនើប U-MALL កំពុងមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% និង មានការឈ្នះរ.ង្វាន់ជាច្រើនមុខទៀត

T-SHOP គឺជាហាងលក់គ្រឿងអេឡិចត្រូនិចដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជាយើង ដោយនាពេលបច្ចុប្បន្ននេះ T-SHOP មានលក់គ្រឿង Accessories ទូរស័ព្ទរាប់រយមុខ ដែលសុទ្ធតែជាទំនិញមានគុណភាពខ្ពស់ ម៉ាក Brand ល្បីៗ ដូចជា Baseus , ANKER , Tronsmart និង ម៉ាកថ្មី UGREEN , CUKTECH , EarFun ជាដើម…  ដែលបានដឹងលឺនិងទទួលស្គាល់ទាំងក្នុងស្រុកនិងអន្តរជាតិ ។

១៦

លោក ប៊ុង ហ៊រ ដែលជា CEO របស់ក្រុមហ៊ុន T-SHOP បាននិយាយថា ចំពោះហាង T-SHOP ថ្មី នៅក្នុងផ្សារទំនើប U-MALL គឺជាហាងដែលផ្តល់ឲ្យអតិថិជនទទួលបាននូវបទពិសោធន៍លើទំនិញថ្មីៗបច្ចេកវិទ្យាទំនើបៗនិងតេស្តផ្ទាល់ ស្តាប់ផ្ទាល់ ដើម្បីងាយស្រួលសម្រេចចិត្តឲ្យបានត្រឹមត្រូវមុនពេលទិញ ។

2

១៧

លោកក៏បានឱ្យដឹងបន្តទៀតថា ស្នូលដ៏ធំបំផុតរបស់ក្រុមហ៊ុន T-SHOP គឺនាំយកបច្ចេកវិទ្យាទាន់សម័យទំនើបដំបូងគេមកកាន់ប្រទេសកម្ពុជា ពោលឱ្យតែប្រេនដែលកំពុងតែល្បីនៅលើពិភពលោកគឺ T-SHOP នឹងនាំយកមកប្រទេសកម្ពុជាយើងឱ្យបានលឿនបំផុត ជាពិសេសគឺផលិតផលដែលទាក់ទងជាមួយនឹងគ្រឿង Accessories ទូរស័ព្ទផ្ទាល់តែម្តង ។

១៣

គួរបញ្ជាក់ផងដែរថា ហាង T-SHOP គឺបានចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ២០១២ មកម្លេះ បើគិតមកដល់ពេលនេះបានអាយុកាល ១២ឆ្នាំជាងហើយ ដូចនេះប្រហែលជាមានអតិថិជនច្រើនណាស់ដែលបានស្គាល់ច្បាស់ពីគុណភាពរបស់ T-SHOP ហើយជាពិសេសនោះគ្រប់ផលិតផលទាំងអស់នៅក្នុង T-SHOP គឺមានការធានារហូតដល់១ឆ្នាំ អញ្ជឹងនៅពេលដែលអតិថិជនទិញហើយមានបញ្ហាគឺអាចយកទៅហាងវិញបានដោយមិនចាំបាច់រង់ចាំការជួសជុលទេគឺក្រុមហ៊ុនប្តូរទំនិញថ្មីជូនតែម្តង ។

៤

យ៉ាងណាមិញ សម្រាប់អតិថិជនដែលចង់បានគ្រឿង Accessories គ្រប់ប្រភេទទាំងអស់ហើយចង់បានទំនិញណាដែលទិញទៅប្រើបានយូរ និងមុខទំនិញស៊េរីថ្មីៗ ព្រមទាំងមានគុណភាពខ្ពស់ ដែលសាកសមនឹងយុវវ័យសម័យថ្មី បងប្អូនទាំងអស់គ្នាអាចទៅតេស្តផលិតផល T-SHOP នៅក្នុងផ្សារទំនើប U-MALL បានចាប់ពីថ្ងៃជូនដំណឹងនេះទៅបាន ហើយបើបងប្អូនដែលចង់ទិញគឺកាន់តែពិសេសព្រោះទាន់ T-SHOP កំពុងតែមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% និង ការឈ្នះរង្វាន់ជាច្រើនផងដែរ ។

៥

សម្រាប់ព័ត៌មានលំអិតបងប្អូនទាំងអស់អាចធ្វើការទំនាក់ទំនងទៅកាន់លេខទំនាក់ទំនងទាំងនេះបាន៖ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខ :

១. T-SHOP ម៉ៅសេទុង : 069 913 888 ( Telegram ) ទីតាំង : https://maps.app.goo.gl/jg3Xu5ZWzHYKEqyF6?g_st=ic

២. T-SHOP ÆON 1 : 069 919 888 ( Telegram )

ទីតាំង : https://maps.app.goo.gl/SmZ3d36AH2xxVkvR7?g_st=ic

៣. T-SHOP ÆON 2 : 087 919 888 ( Telegram )

ទីតាំង : https://maps.app.goo.gl/5kJZTydAyuabeDHd7?g_st=ic

៤. T-SHOP U Mall : 087 913 123 (telegram)

ទីតាំង : https://maps.app.goo.gl/YevJMWp2aqB7Xrmk9?g_st=it

៨9

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia