កន្លងមក ដើម្បីអាចរៀនជំនាញធ្វើនំ ប្រាកដណាស់ថាយើងត្រូវការចំណាយលុយរាប់រយដុល្លារ ឬអាចដល់ខ្ទង់ពាន់ដុល្លារឯណោះទើបអាចរៀនបាន តែពេលនេះឱកាសដ៏ល្អបានមកដល់ហើយសម្រាប់អ្នកដែលកំពុងចង់សិក្សាជំនាញធ្វើនំ ពេលនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC កំពុងបើកបង្រៀនដោយឥតគិតថ្លៃ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បានឱ្យដឹងថា ជំនាញផលិតនំ ចាប់ផ្តើមបើកបង្រៀនវគ្គថ្មីហើយ ខណៈការ ចុះឈ្មោះចូលរៀនវគ្គខ្លី Free មិនបង់ថ្លៃសិក្សាទេនោះទេ។ យ៉ាងណាមិញ សម្រាប់ជំនាញធ្វើនំនេះដែរ គឺបងប្អូននឹងសិក្សាចាប់ពីមូលដ្ឋានគ្រឹះនៃនំ ដោយបន្ទាប់ពីរៀនចប់គឺសិស្សអាចផលិតនំបានស្ទាត់ជំនាញព្រោះសាលាចែករំលែកចំណេះដឹងយ៉ាងពិតប្រាកដផងដែរ។
គួរបញ្ជាក់ថា សម្រាប់វគ្គសិក្សានេះដែរ គឺមានវគ្គសិក្សាចំនួន៣វេន ថ្ងៃចន្ទ-សុក្រ វេន(ព្រឹក-រសៀល),ថ្ងៃចន្ទ-សុក្រ វេន(យប់) ថ្ងៃសៅរ៍-អាទិត្យ (ព្រឹក-រសៀល) ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់លេខ 060 278 889 / 070 278 889 / 077 278 889 ឬអាចទៅទីតាំងផ្ទាល់នៅ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕