សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាសម្ពោធអគារសិក្សា កម្ពស់៥ជាន់ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា
Sreymom ChaJUNE 24 2024

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានប្រារព្ធពិធីសម្ពោធអគារសិក្សាកម្ពស់៥ជាន់ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ។ឯកឧត្តមបណ្ឌិត សេង បូណា​ ស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលារៀន

Photo 2024 06 24 16 47 59

អន្តរជាតិទ្រូវិហ្សិនកម្ពុជា(True VISIONS International School of Cambodia) មានប្រសាសន៍ថា សាលារៀនបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយមានបន្ទប់សិក្សាចំនួន៩បន្ទប់ និង បុគ្គលិកអប់រំចំនួន១៦នាក់។ នាពេលបច្ចុប្បន្ននេះ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា មានទីតាំងនៅរាជធានីភ្នំពេញចំនួន១០សាខា សរុប១៥០បន្ទប់សិក្សា ដែលមានអគារសិក្សាផ្ទាល់ខ្លួនចំនួន៤កន្លែង និងបុគ្គលិកបម្រើការសរុបចំនួន៨០០នាក់។  ចំណែកអគារសិក្សាថ្មីនេះមានកម្ពស់៥ជាន់ ចែកចេញជា២៥បន្ទប់សិក្សា បណ្ណាល័យ បន្ទប់STEM បន្ទប់គ្រូ ការិយាល័យសិក្សា ការិយាល័យរដ្ឋបាលអាហារដ្ឋាន ការិយាល័យចុះឈ្មោះ និង សាលកីឡា។

Photo 2024 06 24 16 48 07

ថ្លែងក្នុងឱកាសនោះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មី របស់សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដែលកំពុងលេចធ្លោ និង មានការទទួលស្គាល់ទាំងកម្រិតជាតិ-អន្តរជាតិ តាមរយៈពង្រឹងសេវាកម្មអប់រំ ជាបន្តបន្ទាប់ចាប់ពី ថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់វិទ្យាល័យ រួមជាមួយកម្មវិធីសិក្សា ធនធានសាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិក ដែលមានសមត្ថភាព គុណភាព និងបទពិសោធន៍។

Photo 2024 06 24 16 48 13

 លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានចាត់ទុកអគារសិក្សាថ្មីនេះ បានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកលើការបណ្តុះបណ្តាលធនធានមនុស្ស និង ការបង្កើត ឱកាសការងារ និង ចូលរួមលើកស្ទួយ សេដ្ឋកិច្ចជាតិ ជាពិសេសគឺបានបង្កើតសាលារៀន ក្នុងការជំរុញវិស័យអប់រំនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣។

Photo 2024 06 24 16 47 46

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក៏បានបំពាក់កន្សែងជូននវកាយរឹទ្ធិជាតិកម្ពុជាចំនួន៥៣រូប លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ពិធីបំពាក់កន្សែងនាពេលនេះ ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាគរុគុណនៃកាយរឹទិ្ធជាតិកម្ពុជា ក្នុងការជម្រុញកំណើនសមាជិកភាពកាយរឹទិ្ធជាតិកម្ពុជា តាមរយៈការពង្រីករចនាសម្ព័ន្ធកងល្បាតនៅតាមសាលារៀនឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។

Photo 2024 06 24 16 47 38

សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា នឹងបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៤។ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ផ្តល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ លើសពីនេះ សាលារៀនបានពង្រីកភាពជាដៃគូជាមួយប្រទេសនូវែលសេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ក៏បានបញ្ជូនសិស្សានុសិស្សចូលរួមកម្មវិធី ផ្លាស់ប្តូរកម្មសិក្សាជាមួយសាលាជាដៃគូទាំងនោះផងដែរ ដូចដែលបានគ្រោងទុកសិស្សានុសិស្សចំនួន២១រូប ​នឹងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសអូស្ត្រាលី នៅដើមខែកក្កដារយះពេល២សប្តាហ៍ និង​សិស្សចំនួន៦នាក់នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ូសាន និងរដ្ឋធានី​សេអ៊ូល ដើម្បីចូលរួមកម្មវិធីបោះជំរុំអន្តរជាតិចំនួន២សប្តាហ៍ផងដែរ៕

Photo 2024 06 24 16 48 27

ព័ត៌មានបន្ថែម: http://truevisions.edu.kh/en-us/

Facebook Page: True VISIONS International School of Cambodia

ទំនាក់ទំនង និងតេឡេក្រាម : 012 303 188 /017 361 669/​ 098 423 167/ 093 654 448

Photo 2024 06 24 16 48 19

Sreymom Cha

អត្ថបទសរុប៖ 249

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia