កុំភ្លេចទៅចុះ! មកដឹងពីផលប្រយោជន៍ធំទាំង ៣នៃការចុះបញ្ជីម៉ាក ដែលអ្នករកស៊ីគួរតែទៅចុះនៅក្រសួង
Sambat SokhlangAUGUST 2 2023652 views

ម៉ាក សំដៅទៅដល់ឈ្មោះ និមិត្តសញ្ញា ឬ រូបសញ្ញា ឬបង្គុំនៃសញ្ញាទាំងនោះដែលបង្ហាញថាទំនិញនិង សេវាកម្មនោះទាក់ទងនឹងម៉ាកវិញ្ញាតកម្មដែលបានប្រើប្រាស់ និងមានការបញ្ជាក់ពីម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចអំពី វត្ថុធាតុដើម ប្រភព វិធីសាស្រ្ត របៀប ផលិតទំនិញផ្តល់សេវា គុណភាព ភាពច្បាស់លាស់ ឬចរិតលក្ខណៈផ្សេងទៀត។

 

Device Marks

 

ទន្ទឹមនឹងការចុះបញ្ជីម៉ាកនេះដែរ មានបងប្អូនយើងជាច្រើនបានឆ្ងល់ថា ​សារសំខាន់អ្វីទើបចាំបាច់បញ្ជីម៉ាក តើការចុះបញ្ជីម៉ាកផ្តល់ប្រយោជន៍ដល់ម្ចាស់អាជីវកម្មបែបណាខ្លះ?យោងតាមការឱ្យដឹងរបស់ នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា ក្រោយម្ចាស់អាជីវកម្មសហគ្រាសបានធ្វើការចុះបញ្ជីម៉ាកហើយ ពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ធំៗចំនួន ៣ ដែលរួមមាន ៖

  • ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។
  • ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹង ផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញនិង សេវាដែលប្រហាក់ប្រហែល ទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
  • សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជី ម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ ព្រមពីម្ចាស់ម៉ាកនោះទេ។

 

2e63c7c2 F13f 40c2 88e2 60adc8e1d60a

 

គូសបញ្ជាក់ផងដែរថា ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់រយៈពេល១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មី៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia