តិចអត់ដឹង! ករណីអ្នកបង់ប.ស.ស បាត់បង់សមត្ថភាពការងារ គ្រួសារនឹងទទួលបានប្រាក់សោធន ឱ្យតែគ្រប់លក្ខខណ្ឌ ៣នេះសិន
ធី ស្រីល័ក្ខSEPTEMBER 8 20251.4 K views

ចំពោះបងប្អូនដែលចូលអ្នកចូលនិវត្តន៍ ឬទុព្វលភាព (បាត់បង់សមត្ថភាពការងារ) ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ ហើយបានទទួលមរណភាព ប្ដី​ ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី លុះត្រាគ្រប់លក្ខខណ្ឌ ៣នេះ៖

 

. ប្តីឬប្រពន្ធ មានសំបុត្រអាពាហ៍ពិពាហ៍និងគ្មានប្រាក់ចំណូល

. កូន មានអាយុមិនលើស១៨ឆ្នាំ គ្មានចំណូលនិងមិនទាន់រៀបអាពាហ៍ពិពាហ៍

៣. បើកូនមានជំងឺរ៉ាំរ៉ៃ ឬពិការ ដែលមិនអាចរក ចំណូលបាន ផ្ដល់ជូនមួយជីវិត។

២១

គូសបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើក កម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។

 

ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យ សាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាជាតិ សន្តិសុខសង្គមបានផងដែរ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia