ស្អែកបើកហើយ! នេះជាពេលវេលា សម្រាប់អ្នកចង់ធ្វើដំណើរតាមរថយន្តក្រុងទៅព្រលានយន្ដហោះអន្ដរជាតិតេជោ
ធី ស្រីល័ក្ខSEPTEMBER 8 2025267 views

កាលពីថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅចេញដំណើរដូចខាងក្រោម៖

  • ទិសដៅទី១-ចេញដំណើរពើស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។
  • ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
  • ២៦

    សម្រាប់មូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបើកខ្សែររថយន្តក្រុងសាធារណៈនេះគឺ ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។

    ២៤២៥

    សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មានចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ព្រលានយន្ដហោះអន្តរជាតិតេជោនេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារឯណោះសម្រាប់ដំណាក់កាលទី១នេះ៕

    ២៧

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia