ដើម្បីចូលរួមអបអរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានរៀបចំកម្មវិធីពិសេសមួយឈ្មោះថា “ភ្ជុំបិណ្ឌចំណេញញាក់” ដែលមានការលក់បញ្ចុះតម្លៃលើមុខទំនិញជាច្រើនរួមមានសម្លៀកបំពាក់ ស្បែកជើង សម្ភារកីឡា និងសម្ភារប្រើប្រាស់ក្នុងផ្ទះជាដើម។
ដោយនៅក្នុងកម្មវិធីដ៏ពិសេសនេះគឺមានប្រេនល្បីៗចំនួន ១២ បានចូលរួមដែលនៅក្នុងនោះរួមមាន៖ ទី១. Love Moschino ទី២. Areopostale ទី៣. 361 Degree ទី៤. Routine ទី៥. Pomelo ទី. Lacoste ទី៧. Levi's ទី៨. Crocs ទី៩. New Balance ទី១០. X-Tep ទី១១. Ashley និងទី១២. Ipanema។ ខណៈការលក់ប្រម៉ូសិនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺមានបញ្ចុះតម្លៃរហូតដល់ ៨០ ភាគរយទៅលើប្រភេទទំនិញនីមួយៗ។
សូមជម្រាបផងដែរថា កម្មវិធី “ភ្ជុំបិណ្ឌចំណេញញាក់” គឺរៀបចំឡើងចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទល់មុខហាងលក់សម្ភារ KFour។ កាន់តែពិសេសក្នុងរយៈពេលបីថ្ងៃដំបូងនៃការលក់ដ៏អស្ចារ្យនេះ សម្រាប់អតិថិជនដែលមាន Chip Mong Retail App រាល់ការទិញទំនិញអស់ចាប់ពី ៣០ ដុល្លារក្នុងមួយវិក័យបត្រ័ឡើងទៅ លោកអ្នកនឹងទទួលបានពិន្ទុសន្សំគុណនឹងពីរ ព្រមទាំងទទួលបានការចាប់រង្វាន់ថែមទៀតផង។
ដូច្នេះសម្រាប់លោកអ្នកដែលកំពុងត្រូវការសម្ភារក្នុងផ្ទះ ពិសេសសម្លៀកបំពាក់ និងស្បែកជើង ទុកប្រើប្រាស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កុំភ្លេចទៅចូលរួមក្នុងកម្មពិធី “ភ្ជុំបិណ្ឌចំណេញញាក់” ដើម្បីទទួលបានការបញ្ចុះតម្លៃមិនធ្លាប់មានពីប្រេនល្បីៗដូចបានជម្រាបជូនខាងលើ។ ព័ត៌មានបន្ថែមសូមតាមដានហ្វេសប៊ុកផេក Chip Mong 271 Mega Mall៕