ជាទូទៅ បងប្អូនដែលចង់ផ្ទេរកម្មសិទ្ធយានយន្តគឺមានភាពលំបាក ព្រោះតែមិនដឹងអំពីឯកសារដែលត្រូវបានតម្រូវទៅតាមដំណើរនៃការផ្ទេរកម្មសិទ្ធយានយន្ត ។ដូច្នេះថ្ងៃនេះ Business Cambodia នឹងលើកយកនូវឯកសារមួយចំនួន ដែលត្រូវមានចាំបាច់នៅពេលបងប្អូនចង់ផ្ទេរកម្មសិទ្ធិយានយន្ត និងមានភាពរហ័ស ងាយស្រួល មិនរញ៉ែរញ៉ាយច្រើនឡើយ ។បើយោងតាមការចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធយានយន្តសម្រាប់ពលរដ្ឋខ្មែរ គឺតម្រូវឲ្យមានឯកសារដូចខាងក្រោម ៖
២.ការផ្ទេរកម្មសិទ្ធិដោយមិនមានម្ចាស់ដើម
- ពាក្យសុំផ្ទេរកម្មសិទ្ធិមួយច្បាប់
- កិច្ចសន្យាធានាចំនួន២ ត្រូវបំពេញរួចយកទៅបញ្ជាក់ពីបុស្តី៍នគរបាលដែរម្ចាស់ចុងក្រោយស្នាក់នៅ
- អត្តសញ្ញាណបណ្ណរបស់ម្ចាស់ដើម
- អត្តសញ្ញាណបណ្ណរបស់ម្ចាស់ចុងក្រោយ ត្រូវថតចម្លងរួចបញ្ជាក់ពីច្រកចេញចូលតែមួយ។
- សម្រាប់ក្រុមហ៊ុនត្រូវមានបណ្ណប៉ាតង់ដែលមានបោះត្រាក្រុមហ៊ុន ៖ កាល់លេខតួរលេខម៉ាស៊ីន ពន្ធផ្លូវ ឆៀក គល់ម្ញែត កាតគ្រី លិខិតទិញលក់។
គូសបញ្ជាក់ផងដែរថា ទីតាំងសម្រាប់ការផ្ទេរកម្មសិទ្ធិរថយន្តនៅភ្នំពេញមាន៖ ក្រសួងសាធារណនិងដឹកជញ្ជូន ឬផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល និងនៅមន្ទីសាធារណការនិងដឹកជញ្ជូនតាមបណ្តាខេត្តនៃអាសយដ្ឋានអ្នកទិញនិងអ្នកទិញដើម្បីធ្វើបែបបទផ្ទេរកម្មសិទ្ធិ។ចំពោះតម្លៃការផ្ទេរកម្មសិទ្ធិរថយន្តមាន៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង