គំនិតមកមុនលុយមកតាមក្រោយ! ក្បួនហ្វឹកហាត់ខួរក្បាលរកលុយកាន់តែច្រើន បើធ្វើបានលុយនឹងកើនជាងមុន
Toeuy HongAPRIL 25 2024350 views

ជាការពិតណាស់ ខួរក្បាលរបស់មនុស្សពិតជាអស្ចារ្យព្រោះខួរក្បាលមនុស្សអាចគិតរកគំនិតនិងបង្កើតបានរឿងអស្ចារ្យជាច្រើន។ ដូច្នេះបើចង់ឲ្យឆ្នាំថ្មីចំណូលកើនជាងមុន គួរហ្វឹកហាត់ខួរក្បាលគិតដើម្បីរកគំនិតបង្កើតលុយកាន់តែច្រើន។  ទាក់ទងនឹងការប្រើខួរក្បាលគិតនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវក្បួនហ្វឹកហាត់ខួរក្បាលឲ្យរកចំណូលកាន់តែច្រើនពីលោក John Assaraf។

. កំណត់គោលដៅ

 លោក John Assaraf ដែលជាគ្រូហ្វឹកហាត់ផ្នែកផ្នត់គំនិត បានលើកឡើងថាដើម្បីឲ្យចំណូលយើងកាន់តែកើនជាងមុន យើងត្រូវចាប់ផ្ដើមពីការកំណត់គោលដៅមួយចំនួនសម្រាប់ខ្លួនឯង។ ត្រង់នេះគាត់បានបញ្ជាក់ថាក្នុងការដាក់គោលដៅ អ្នកត្រូវមានភាពច្បាស់លាស់ថាគោលដៅដែលអ្នកចង់សម្រេចនោះជាអ្វី។

ឧទាហរណ៍ អ្នកមានគោលដៅហិរញ្ញវត្ថុ ដោយចង់រកលុយបានឲ្យ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ បំបែកជាខែគឺប្រមាណ៨,៣០០ដុល្លារក្នុងមួយខែ និងប្រមាណជាជាង១,១០០ដុល្លារក្នុងមួយសប្ដាហ៍គឺជាចំណូលដែលអ្នកកំណត់រកឲ្យបាន។

 បើទោះបីជាទឹកប្រាក់ចំណូលដែលបានរៀបរាប់ខាងលើនេះ អ្នកមិនទាន់រកវាបាននៅឡើយ ប៉ុន្ដែមានរឿងមួយដែលអ្នកត្រូវធ្វើគឺហ្វឹកហាត់ខួរក្បាលខ្លួនឯងដើម្បីសម្រេចចំណូលដែលបានកំណត់ដូចបានរៀបរាប់ខាងលើ មិនថារកចំណូលគិតជាសប្ដាហ៍ ជាខែ ឬជាឆ្នាំនោះទេ។

 ២. បង្កើតប្រយោគលើកទឹកចិត្ត

 លោក John Assaraf បានឲ្យដឹងទៀតថាការបង្កើតប្រយោគលើកទឹកចិត្តគឺជាកត្តាមួយជួយក្នុងការបង្កើនចំណូល ហើយប្រយោគលើកទឹកចិត្តមានដូចខាងក្រោម

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយក៏ដឹងគុណចំពោះខ្លួនឯងដែលឥឡូវខ្ញុំអាចរកចំណូលបានរ១ម៉ឺនដុល្លារក្នុងមួយខែ”។ បន្ទាប់ពីអ្នកបង្កើតប្រយោគលើកទឹកចិត្តហើយ អ្នកត្រូវអានប្រយោគនេះរៀងរាល់ព្រឹក រាល់យប់ឲ្យបានពី៥ទៅ១០ដងមុននឹងអ្នកចូលគេង។ អំឡុងពេលដែលអ្នកអានប្រយោគលើកទឹកចិត្តនេះ អ្នកត្រូវបិទភ្នែកហើយគិតឃើញថា អ្នកទទួលបានលុយ១ម៉ឺនដុល្លារចូលទៅក្នុងកុងធនាគាររបស់អ្នក។

លើសពីនេះអំឡុងពេលអ្នកបិទភ្នែកស្រមៃគិតថានឹងបានចំណូល១ម៉ឺនដុល្លារក្នុងមួយខែ អ្នកត្រូវគិតពីឥទ្ធពលល្អៗដែលនឹងជះឥទ្ធិពលមកលើរូបអ្នក គ្រួសារអ្នកជាដើម ពោលគឺគិតក្នុងរូបភាពធំថាបើអ្នកអាចរកចំណូលបាន១ម៉ឺនដុល្លារក្នុងមួយខែ អ្នកនឹងអាចធ្វើអ្វីបានខ្លះដែលធ្វើឲ្យជីវិតភាពអ្នកកាន់តែប្រើសើរឡើង។ ដូច្នេះកត្តាទាំងនេះនឹងជំរុញទឹកចិត្តអ្នកឲ្យបង្កើតចំណូលកាន់តែច្រើន។ សាកគិតទៅបើអ្នកបច្ចុប្បន្នអ្នកមានចំណូលត្រឹម៥០០ដុល្លារ តែបើអ្នកអាចរកចំណូលបាន១ម៉ឺនដុល្លារក្នុងមួយខែ​ ជីវិតអ្នកនឹងកែប្រែច្រើន ដូចជាមានផ្ទះដែលសមរម្យផ្ទាល់ខ្លួន មានឡាន និងលុយសម្រាប់វិនិយោគដើម្បីបង្កើនទ្រព្យជាលំដាប់

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia