លាភធំណាស់! ក្រុមហ៊ុន Toyota ជប៉ុន នឹងទៅបោះទុនជាង១ពាន់លាន$ នៅប្រទេសក្បែរខាងកម្ពុជា
ធី ស្រីល័ក្ខDECEMBER 19 2024699 views

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងបោះទុនរកស៊ីបន្ថែមទៀតចំនួន ១,៥ពាន់លានដុល្លារ នៅក្នុងប្រទេសថៃដើម្បីជំរុញផលិតកម្មរថយន្ត Hybrid បន្ថែមទៀត។ នេះបើតាមការដកស្រង់ចេញពីកាសែតបាងកកប៉ុស្តិ៍។

 

ជាក់ស្តែងនាពេលថ្មីៗនេះ  នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានទទួលស្វាគមន៍លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor Corporation ប្រទេសជប៉ុន នៅវិមានរដ្ឋាភិបាលក្នុងប្រទេសថៃ។ នៅក្នុងជំនួបនេះ រដ្ឋាភិបាលថៃក៏បានផ្តល់អាទិភាពដល់ការការវិនិយោគ និងបង្ហាញការគាំទ្ររបស់ខ្លួនសម្រាប់ក្រុមហ៊ុនរបស់ជប៉ុននៅក្នុងប្រទេសថៃ ក៏ដូចជាអ្នកផ្គត់ផ្គង់ថៃ និងឧស្សាហកម្មពាក់ព័ន្ធ ដែលអាចឱ្យពួកគេប្រកួតប្រជែង និងអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពថ្មី។

២២

ប្រធានក្រុមហ៊ុន Toyota ក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី ថៃ សម្រាប់រយៈពេលជាង៦០ឆ្នាំនៃការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមហ៊ុន Toyota ។ លោកបានទទួលស្គាល់តួនាទីយ៉ាងសំខាន់របស់ប្រទេសថៃក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ក្រុមហ៊ុនតូយ៉ូតា និងបានលើកឡើងពីស្តង់ដារគុណភាពខ្ពស់នៃគ្រឿងបន្លាស់រថយន្តដែលផលិតដោយប្រទេសថៃ ដែលបំពេញតាមស្តង់ដារដូចគ្នាដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនតូយ៉ូតានៅប្រទេសជប៉ុនផងដែរ។

23

លើសពីនេះទៅទៀត ប្រធានក្រុមហ៊ុន Toyota ក៏បាន​បញ្ជាក់​ពី​គោល​ដៅ​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​រស់​ឡើង​វិញ រួម​បញ្ចូល​កំណើន​កសិកម្ម និង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​កំណើន​យ៉ាង​ហោច​ណាស់ ១%លោក​បាន​ធានា​ថា​នឹង​មិនប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋថៃឬ​បរិស្ថាននោះទេ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia