ដំណឹងល្អ! ក្រុមហ៊ុន Toyota បញ្ជាក់ថានឹងដំឡើងរថយន្ដល្បី ២ ម៉ូឌែលនេះនៅកម្ពុជា
Bunthoeun KoemNOVEMBER 16 20229.5 K views

កាលពីអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Toyota បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជាដែលឈ្មោះថា​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) ដើម្បីលក់នៅទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។

តាមការចុះផ្សាយពីក្រុមហ៊ុន Toyota Cambodia កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យថា ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្ត​ប្រភេទ Pick-up​ និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។

ជាមួយគ្នានេះក្នុងកិច្ចប្រជុំកំពូល​អាស៊ាន លើកទី៤០-៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើង​នៅរាជធានីភ្នំពេញ កាលពីសប្ដាហ៍កន្លងទៅ ក្នុង​ជំនួប​ទ្វេភាគីរវាង​រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​ ក្រុម​ហ៊ុន Toyota Tsusho​ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាផងដែរ។

សូមជម្រាបផងដែរថា គម្រោងរោងចក្រដំឡើងរថយន្ដដំបូងរបស់ក្រុមហ៊ុន Toyota នេះ មានទីតាំងស្ថិតនៅសេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ហើយរោងចក្រថ្មីនេះដែលក៏បានបង្កើតឱកាសការងារចំនួន ១៥០ នាក់៕

អត្ថបទ៖ កឹម ប៊ុនធឿន

Fortuner Gr S 1652353919414 1652353933669

A5hhj4h7hcv6duh04ypg

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia