ពិបាកសម្រេចចិត្តណាស់! ឡានជប៉ុន និងអាមេរិក ២ម៉ូឌែលនេះ កំពុងលក់តម្លៃក្រោម៣ម៉ឺនដុល្លារ
នារី AUTONOVEMBER 2 20231.8 K views

កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថារថយន្តជប៉ុន Toyota Raize រវាងឡានអាមេរិក 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 គឺមានការចាប់អារម្មណ៍ជាខ្លាំង​ ដោយសារតែម៉ូឌែលទាំងពីរមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈរូបរាងសុទ្ធតែទាន់សម័យ និងស្រស់ស្អាតរាងខ្លួន ហេតុដូចនេះហើយទើបធ្វើឱ្យហ្វេនៗដែលមានគម្រោងចង់ទិញថ្មី តម្លៃក្រោម៣ម៉ឺនដុល្លារពិបាកសម្រេចចិត្តជាខ្លាំង។

ទាក់ទងជាមួយរឿងដ៏ពិបាកសម្រេចចិត្ត និងស្មុគស្មាញនេះ ថ្ងៃនេះអេដមីន សូមបង្ហាញពីលក្ខណៈសម្បតិ្តរបស់រថយន្តទាំងពីរជូនដល់ប្រិយមិត្តទាំងអស់គ្នា។

ភាពប្រណីត ទាក់ទាញ ត្រូវបានរំលេចចេញពីគ្រប់ចំណុចរបស់ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫

2023 Chevrolet Trailblazer Fuel Economy

លក្ខណៈទូទៅ៖

  1. ទំហំម៉ាស៊ីន1.0L ចំនួន 3ម៉ាស៊ីន
  2. កម្លាំងម៉ាស៊ីន: 116សេះ
  3. កម្លាំងរមួល 175Nm
  4. ម៉ាស៊ីនសាំង ជាមួយបច្ចែកវិទ្យា Turbo
  5. ប្រអប់លេខ 6 លេខអូតូ និង 6 លេខដៃ ខ្លាំង ស៊ីសាំងតិច ECOTech 5-5.5L/100Km

2023 Chevy Seeker Suv Gm 2

  1. ប្រតិបត្តិការប្រព័ន្ធ FWD
  2. ភ្ជាប់មកជាមួយអេក្រង់Touch Screen 8” អាចដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Apple Car Play និង Android Auto
  3. សោរប្រភេទ Smart Key

A23ef3eb 5eae 4106 9d44 1e0a380ad37c 2021 Chevrolet Trailblazer Rs 01 1

ភាពប្រណីត ទាក់ទាញ ត្រូវបានរំលេចចេញពីគ្រប់ចំណុចរបស់ Toyota Raize

លក្ខណៈទូទៅ៖​

230912113208 Dsc 0008

  1. ទំហំម៉ាស៊ីន 1.0L ចំនួន 3ស៊ីឡាំង
  2. កម្លាំងម៉ាស៊ីន: 96សេះ​
  3. កម្លាំងរមួល 140 Nm​
  4. ម៉ាស៊ីនសាំង ជាមួយបច្ចែកវិទ្យា Turbo
  5. ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ខ្លាំង​ធ្វើឱ្យ​កាប៊ីន​ត្រជាក់​បាន​លឿន៖ វាក៏មានភ្ជាប់មកជាមួយតម្រងខ្យល់ ដើម្បីបូមធូលី និងភាពកខ្វក់ ដែលធានាថាអ្នកធ្វើដំណើរដោយរីករាយ។

Toyota Raize 2023 6 1024x768

  1. អេក្រង់ធំទំហំ 8 អ៊ីញអាចប្រើបានជាមួយ Apple CarPlay® និង Android Auto™ ។ វាក៏ផ្តល់នូវរន្ធ USB និងប្ល៊ូធូស សម្រាប់ការចាក់ចម្រៀង និងវីដេអូបានយ៉ាងងាយស្រួល។
  2. សោរប្រភេទ Smart Key
  3. រង្វង់ចម្ងាយបត់កន្លែងចង្អៀត (tight turning radius)៖ ជាមួយនឹងការបួងចង្កូតកម្រិតអប្បបរមា 1 ម៉ែត្រ។

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia