មិនចាញ់ប្រទេសជិតខាង! មកស្គាល់យីហោឡាន ៣ របស់ជប៉ុន&អាមេរិកដែលមានរោងចក្រដំឡើងនៅកម្ពុជា
Bunthoeun KoemMARCH 30 20233.8 K views

បច្ចុប្បន្នការប្រើប្រាស់រថយន្ដនៅកម្ពុជា គឺមានការកើនឡើងគួរឲ្យកត់សម្ពាល់ មិនថារថយន្ដមួយទឹក ឬថ្មីនោះទេ។ កត្ដាទាំងនេះហើយបានធ្វើឲ្យក្រុមហ៊ុនរថយន្ដល្បីៗ និងវិនិយោគិនធំៗមួយចំនួន បានសម្រេចបោះទុនវិនិយោគបើករោងចក្រដំណើររថយន្ដរបស់ខ្លួននៅកម្ពុជាដើម្បីចែកចាយលក់ក្នុងស្រុក និងនាំចេញទៅក្រៅស្រុកផងដែរ។

ក្នុងឱកាសនេះដែរ Business Cambodia សូមលើកយកយីហោរថយន្ដចំនួន ៣ ដែលជាយីហោល្បីៗរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានកំពុងបង្ហាញវត្ដមាននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖

១. រោងចក្រដំឡើងរថយន្ដ Ford

រោងចក្រដំណើររថយន្ដរបស់សហរដ្ឋអាមេរិកមួយនេះ បានមានវត្ដមាននៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២២ កន្លងទៅ។ ដោយរោងចក្រដំឡើងរថយន្ដនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន RMA Cambodia ដែលមានទុនសរុបចំនួន ២១ លានដុល្លារ។ រោងកច្រមួយនេះមានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

2019 Ford Ranger at Michigan Assembly

២. រោងច្រកដំឡើងរថយន្ដ Toyota

កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារដើម្បីបង្កើតរោងចក្រដំឡើងរថយន្ដម៉ាក Toyota នៅកម្ពុជា។​ គម្រោងរោងចក្រដំឡើងរថយន្ដដំបូងរបស់ក្រុមហ៊ុន Toyota នេះ មានទីតាំងស្ថិតនៅសេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

តាមការបញ្ជាក់ពីក្រុមហ៊ុន Toyota នៅពេលរោងចក្រខាងលើបើកដំណើរការ ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្ត​ប្រភេទ Pick-up​ និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។

Ivx52ip6bitbfpoak4lp

៣. រោងចក្រដំឡើងរថយន្ដ Isuzu

កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅនេះរោងចក្រដំឡើងរោងចក្ររថយន្ដ Isuzu ដែលជាយីហោល្បីរបស់ ១ ដែរនោះ បានបើកដំណើរការជាផ្លូវការ។ រោងចក្រតម្លៃ ៧.៥ លានដុល្លារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន K (Cambodia) Co., Ltd។

សូមជម្រាបថា រោងចក្រដំឡើងរថយន្ដថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កើតការងារជូនពលរដ្ឋ ១៦៦ នាក់ផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

 338593755 923441092182136 6835988173303698367 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia