ញ៉ាក់សាច់! Toyota គ្រោងបញ្ចេញឡានអគ្គិសនីប្រភេទ Sedan សាកថ្មម្តង ជិះបាន ១ពាន់គីឡូម៉ែត្រ
នារី AUTOJUNE 15 20233.4 K views

ធ្វើឱ្យអ្នកគាំទ្រនៅលែងសុខហើយ ខណៈក្រុមហ៊ុនផលិតរថយន្ត Toyota បានដាក់បង្ហាញនូវអាគុយអគ្គិសនីជំនាន់ថ្មី ដែលគ្រោងនឹងផលិតរថយន្ត EVsស៊េរីថ្មីរបស់ខ្លួន ដោយសាកថ្មម្តងជិះបានចម្ងាយ ៦០០ ម៉ាយ (១,000 គីឡូម៉ែត្រ)។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE STREET កាលពីម្សិលមិញនេះ។

1

ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផលិតថ្មដែលមានសមត្ថភាពខ្ពស់ និងរឹងមាំ ព្រមទាំងបច្ចេកវិទ្យាចុងក្រោយបំផុតផ្សេងទៀត ដើម្បីជាការកែលម្អដល់ដំណើរការ និងកាត់បន្ថយថ្លៃដើមរថយន្តអគ្គិសនី។ ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួនមានបំណងដាក់លក់អាគុយជំនាន់ក្រោយនៅឆ្នាំ ២០២៦​ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់អាចបើកបរបានយូរ និងពេលវេលាសាកថ្មលឿនជាងមុន។

Toyota

ក្រុមហ៊ុនបានបន្ថែមទៀតថា ខ្លួននឹងផលិតរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនជាមួយនឹងថ្ម lithium-ion ដោយនឹងរៀបចំឱ្យបានល្អជាងម៉ូឌែលមុនៗ ពោលត្រូវជិះឱ្យបានចាប់ពី ១ពាន់ គីឡូឡើង ខណៈរថយន្ត Tesla Model Y ដែលជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតលំដាប់ថ្នាក់អន្តរជាតិ អាចបើកបរបានចម្ងាយត្រឹមប្រហែល៥៣០ គីឡូម៉ែត្រប៉ុណ្ណោះ។

73b1db2573ba26d08b5b90e33f0608a0

គួរបញ្ជាក់ផងដែរថា  Toyota មិន​បាន​បញ្ជាក់​លម្អិត​ពី​តម្លៃ​រំពឹង​ទុក និង​កន្លែង​ផលិត​រថយន្ត​អគ្គិសនី​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​របស់​ខ្លួន​នៅឡើយទេ។ ស្របគ្នានេះដែរលោក Takero Kato ប្រធានផ្នែករថយន្តអគ្គិសនីចុងក្រោយបង្អស់របស់ Toyota BEV Factory បាននិយាយកាលពីថ្ងៃអង្គារថា "អ្វីដែលយើងចង់សម្រេចបានគឺការផ្លាស់ប្តូរអនាគតជាមួយនឹង BEVs"

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia