ធនាគារបរទេសមួយ ទិញភាគហ៊ុនចំនួន ៨០% ជោគជ័យជាស្ថាពរ ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាអម្រឹត
Ping Chou EngJANUARY 16 2025709 views

អម្រឹត គឺជាគ្រឹះស្ថានល្បីល្បាញមួយក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា  ដែលមានបណ្តាញសាខាចំនួន១៥០ និងមានអតិថិជនជាង៦៣ម៉ឺននាក់ រួមទាំងដៃគូសហការលំដាប់អន្តរជាតិជាច្រើនទៀត។

 

ក្នុងនោះដែរកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អម្រឹតបានប្រកាសជាសាធារណៈ អំពីភាគហ៊ុនិកធំថ្មីរបស់ខ្លួនគឺធនាគារ SinoPac របស់តៃវ៉ាន់ដែលនឹងកាន់កាប់ភាគហ៊ុនចំនួន៨០%។

 

ធនាគារ SinoPac គឺជាធនាគារពាណិជ្ជកម្មដ៏ធំមួយដែលមានប្រតិបត្តិការនៅតៃវ៉ាន់ ចិន ហុងកុង វៀតណាម និងសហរដ្ឋអាមេរិក។ ការចែករំលែកភាគហ៊ុននេះ ធនាគារ SinoPac មានគោលបំណងពង្រីកខ្លួនបន្ថែមទៀតនៅ តំបន់អាស៊ីអាគ្នេយ៍ ។

 

ធនាគារ SinoPac បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា “ប្រទេសកម្ពុជា​មានជាមួយនឹងសេដ្ឋកិច្ចដ៏ស្វាហាប់ ប្រជាជនវ័យដែលក្មេងរស់រវើក និងមាននូវសក្តានុពលដ៏អស្ចារ្យ ហើយយើងចង់ក្លាយជាផ្នែកនៃការរីកចម្រើននេះ”។  

 

 

ក្នុងនោះ លោក ឌិន ដុស នាយកប្រតិបត្តិអម្រឹតបានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍ជាផ្លូវការនូវធនាគារ SinoPac មកកាន់ប្រទេសកម្ពុជាក្នុងសមាសភាពថ្មីក្នុងនាមជាម្ចាស់អម្រឹត”។

 

 

គួរជម្រាបជូនថា គ្រឹះស្ថានអម្រឹតគឺជាភ្នាក់ងារផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា សេវាប្រាក់បញ្ញើ សេវាប្រាក់សន្សំ សេវាឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុកនិងហិរញ្ញវត្ថុឌីជីថលផ្សេងៗទៀត ដែលបានបង្កើតឡើងដំបូងបំផុតតាំងពីឆ្នាំ១៩៩១ ក្នុងនាមជាគម្រោងសាកល្បងរបស់អង្គការក្រៅរដ្ឋាភិបាលបារំាង ដើម្បីផ្តល់កម្ចីតូចបំផុតដល់ប្រជាជនខ្មែរនៅតាមជនបទ។

 

នៅឆ្នាំ២០០០​អម្រឹត ក៏បានក្លាយជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត​ និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០១ ជាគ្រឹះស្ថានហិរញ្ញវត្ថុ។ នាពេលបច្ចុប្បន្ននេះគិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២៤ អម្រឹតមានទ្រព្យសកម្មសរុប១.៨ពាន់លានដុល្លារ៕​

 

 

Poster Sinopac Final

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia