ត្រៀមៗ! ក្រុមហ៊ុនមកពីចិន គិតគូរបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជា
ធី ស្រីល័ក្ខJANUARY 16 202530 views

នេះជាដំណឹងដ៏ល្អមួយសម្រាប់កម្មករ ខណៈកាលពីថ្មីៗនេះក្រុមហ៊ុនចិនដែលមានឈ្មោះថា ក្រុមហ៊ុន Beijing Endi (Group) Co., Ltd. បានបង្ហាញពីបំណងក្នុងការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។

 

ជាក់ស្តែង កាលពីម្សិលមិញនេះឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដឹកនាំដោយលោក Tang Changzhong ប្រធានក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

២២

នៅក្នុងជំនួបខាងលើនេះ លោក Tang Changzhong ដែលជាប្រធានគណៈប្រតិភូបានសម្តែងនូវការអរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏បានមានការគិតគូរពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាផងដែរ។

២៤

យ៉ាងណាមិញ ឯកឧត្តមអគ្គលេខាធិការក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន៕

២៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia