នៅថ្ងៃសោរ៍ ទី6 ខែមេសា ឆ្នាំ2024 ក្រុមហ៊ុនTotalEnergies Marketing (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងវិស័យថាមពលចំរុះ បានប្រកាសសម្ពោធដាក់ឱ្យដំណើរការប្រេងឥន្ធនៈអុិចសែលលៀមថ្មីដែលរៀបចំឡើងនៅសានីប្រេងឥន្ធនៈ TotalEnergies ផ្លូវ៥០ម៉ែត្រ។ ប្រេងឥន្ធនៈថ្មីនេះជារូបមន្តប្រេងឥន្ធនៈអុិចសែលលៀម 3-in-1 ផលិតឡើងប្រកបដោយភាពច្នៃប្រឌិត និងដើម្បីបំពេញតាមតម្រូវការរបស់អ្នកបើកបរ និង បរិស្ថាន ។ ប្រេងឥន្ធនៈអុិចសែលលៀម ថ្មីនេះ ក៏តំណាងឱ្យរបកគំហើញនៃបច្ចេកវិជ្ជាប្រេងឥន្ធនៈផ្តល់នូវការពង្រឹងដំណើរការម៉ាស៊ីន ការការពារដ៏ប្រសើរ និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនយ៉ាងច្រើនផងដែរ។
ជាមួយនឹងរូបមន្តថ្មី អុិចសែលលៀម 3-in-1 អ្នកបើកបរអាចទទួលបានបទពិសោធន៍ និងប្រសិទ្ធភាពម៉ាស៊ីនដែលមិនធ្លាប់មាន។ រូបមន្តប្រេងឥន្ធនៈទំនើបនេះអនុញ្ញាតឱ្យយានជំនិះរត់បានចម្ងាយឆ្ងាយជាងមុន 28 គីឡូម៉ែត្របន្ថែមទៀតដែលធ្វើឱ្យអ្នកបើកបរកាន់តែរីករាយនឹងការធ្វើដំណើរ។ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការដុតបញ្ឆេះ និងកាត់បន្ថយការបាត់បង់ថាមពល អុិចសែលលៀម ប្រើអស់លទ្ធភាពគ្រប់ដំណក់ប្រេងសាំង ដែលធ្វើអោយការបើកបរកាន់តែរលូន និង ខ្លាំងជាងមុន។
TotalEnergies យកចិត្តទុកដាក់ខ្ពស់លើគុណភាព ភាពធន់ជាប់បានយូរ និង ភាពជឿជាក់របស់រថយន្តត្រូវបានឆ្លុះបញ្ចាំងនៅក្នុងមុខងារការពារម៉ាស៊ីនលំដាប់ Class A របស់ អុិចសែលលៀម ។ រូបមន្តទំនើបមួយនេះ ផ្តល់នូវការការពារ ការប្រឆាំង នឹងការសិករិករិល កាកសំណល់ និងច្រេះ ដែលជាបញ្ហាប្រឈមទូទៅទាំងបី ដែលម៉ាស៊ីនកំពុងជួបប្រទះសព្វថ្ងៃនេះ។ អុិចសែលលៀម ជួយធ្វើការលាងសម្អាត និងកម្ចាត់កាកសំណល់បានយ៉ាងមានប្រសិទ្ធភាព ជួយការពារការកកស្ទះរហូតដល់ទៅ99% និងជួយកាត់បន្ថយការកកិតតិចជាងមុនរហូតដល់ 38% ដែលជួយពន្យារអាយុកាលម៉ាស៊ីនឱ្យដំណើរការបានយូរអង្វែង។
ក្នុងការទទួលស្គាល់នូវតម្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុន TotalEnergies បានធ្វើវិស្វកម្ម អុិចសែលលៀម មិនត្រឹមតែប្រសើរសម្រាប់ម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែកាន់តែប្រសើរឡើងសម្រាប់ភពផែនដី។ អុិចសែលលៀម ជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 ដែលគាំទ្រដល់អ្នកបើកបរក្នុងការធ្វើការជ្រើសរើសប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ។ តាមរយៈការជ្រើសរើស អុិចសែលលៀម អ្នកបើកបរយានយន្តរួមចំណែកធ្វើឱ្យបរិយាកាសស្អាតជាងមុន និង បរិស្ថានដែលមានសុខភាពល្អជាងមុន។
- ប្រៀបធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យនៅក្នុងឆ្នាំ ២០២២ ទៅលើប្រភេទយានយន្តម៉ាស៊ីនសាំង។ លទ្ធផលអាស្រ័យទៅលើប្រភេទម៉ូទ័រ។ ស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ totalenergies.com
- Excellium គឺជួយការពារការស្ទះដល់ទៅ 99% សម្រាប់ម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈ ធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យ។
- Excellium ជួយកាត់បន្ថយការសឹករេចរិលរបស់ម៉ាស៊ីនដែលប្រើប្រាស់ជាមួយប្រេងឥន្ធនៈបានដល់ទៅ 38% និងជួយបង្កើនថាមពលរំអិលរបស់ប្រេងម៉ាស៊ូត ធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយមូលដ្ឋានសាស្រ្តផ្ទៃក្នុង។
- ប្រៀបធៀបទៅនឹងប្រេងឥន្ធនៈដែលមិនមានសារធាតុបន្ថែម។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យនៅក្នុងឆ្នាំ ២០២២ ទៅលើប្រភេទយានយន្តម៉ាស៊ីនសាំង។ លទ្ធផលអាស្រ័យទៅលើប្រភេទម៉ូទ័រ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រេងឥន្ធនៈថ្មីខាងលើនេះ ក៏មានការចូលរួមពីក្រុមម៉ូតូធំសរុបជាង ២០ គ្រឿង និងក្រុមថយរន្ដទំនើបសរុប ៥០ គ្រឿងផងដែរ ដើម្បីបើករបរសាកល្បងក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ អុិចសែលលៀម នេះដែលធ្វើឲ្យកម្មវិធីកាន់់តែមានភាពអធិកអន្ធម និងភាពសប្បាយរីករាយគ្រប់ៗគ្នា។
សូមជម្រាបថា TotalEnergies គឺជាក្រុមហ៊ុនពហុថាមពលសកលមួយដែលបានផលិត និងមានទីផ្សារថាមពលដូចជា ប្រេង ឥន្ធនៈ ឧស្ម័នធម្មជាតិ និងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ រួមទាំងថាមពលអគ្គិសនីផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានទីតាំងសរុបជិត 130 ប្រទេសនិងមានបុគ្គលិកជាង 100,000 នាក់ ខណៈក្រុមហ៊ុនបានប្តេជ្ញាចិត្តថា ថាមពលទាំងអស់នេះ នឹងធានាបាននូវតម្លៃសមរម្យជាងមុន និរន្តរភាពជាងមុន កាន់តែគួរឱ្យទុកចិត្ត និងអាចឱ្យមនុស្សប្រើប្រាស់បានច្រើនតាមដែលអាចធ្វើទៅបាន។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា TotalEnergies បានបង្កើតឡើងតាំងពីឆ្នាំ 1993 និងបានធ្វើទីផ្សារផលិតផល និងផ្ដល់សេវាកម្មប្រេងឥន្ធនៈដូចជា៖ ប្រេងម៉ាស៊ូត ប្រេងរំអិល ប្រេងឥន្ធនៈឧស្សាហកម្ម និងអាកាសចរណ៍។ ហើយបច្ចុប្បន្នមានស្ថានីប្រេងឥន្ធនៈចំនួន 134 ហាង Bonjour ជាង 91 និងកាត TotalEnergies ដែលជាមធ្យោបាយងាយស្រួលក្នុងការគ្រប់គ្រងការទិញប្រេងឥន្ធនៈផងដែរ។ ក្រៅពីនោះក៏មានសេវាកម្មផ្សេងទៀតផងដែររួមមាន៖ កន្លែងស្តុកទុកសម្រាប់ប្រេងឥន្ធនៈផ្លូវថ្នល់ និងអាកាសចរណ៍ ការវិភាគប្រេងដែលបានប្រើ ការដំឡើងធុង និងការដឹកជញ្ជូនច្រើនដល់អតិថិជនពាណិជ្ជកម្ម ផលិតផលលាងសម្អាត និងថែទាំរថយន្ត។ ចាប់តាំងពីឆ្នាំ 2018 មក ក្រុមហ៊ុន TotalEnergies បានចាប់ផ្តើមសកម្មភាពថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនសម្រាប់អតិថិជន និងធ្វើការផ្គត់ផ្គង់ដល់អាជ្ញាធរអគ្គិសនី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kh.totalenergies.com or www.facebook.com/TotalEnergiesCambodge.
អំពី ក្រុមហ៊ុន TotalEnergies
TotalEnergies គឺជាក្រុមហ៊ុនពហុថាមពលសកលមួយដែលបានផលិត និងមានទីផ្សារថាមពលដូចជា ប្រេង ឥន្ធនៈ ឧស្ម័នធម្មជាតិ និងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ រួមទាំងថាមពលអគ្គិសនីផងដែរ។ បុគ្គលិកជាង 100,000 នាក់របស់យើង បានប្តេជ្ញាចិត្តថា ថាមពលទាំងអស់នេះ នឹងធានាបាននូវតម្លៃសមរម្យជាងមុន និរន្តរភាពជាងមុន កាន់តែគួរឱ្យទុកចិត្ត និងអាចឱ្យមនុស្សប្រើប្រាស់បានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន TotalEnergies មានទីតាំង ជិត 130 ប្រទេស បានយកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព យកបេះដូងធ្វើជាគម្រោង និងប្រតិបត្តិការរបស់ខ្លួន។