ប្រាក់ខែខ្ទង់ ៣០០ដុ.ល្លារ! ចង់ឆា.ប់សល់ផ្ទះ សល់ទ្រព្យ ត្រូវប្រញាប់ធ្វើរឿងធំៗទាំង៧ នេះជាបន្ទាន់
Kan DaraJUNE 29 20252.2 K views

«ធ្វើការយូរហើយ គ្មានសល់អី ដុះតែក្បាលពោះ» នេះគឺជាសម្តីដ៏ពេញនិយមមួយដែលយើងតែងឮចេញពីមាត់បុគ្គលិកមួយចំនួនចំអន់គ្នាលេង ប៉ុន្តែវាអាចជារឿងពិត។ ខាងក្រោមនេះ គឺជារឿងធំៗទាំង៧ ដែលបុគ្គលិក ឬអ្នកមានចំណូលខ្ទង់ ៣០០ដុល្លារក្នុងមួយខែ ត្រូវធ្វើជាបន្ទាន់ បើចង់ឆាប់សល់ផ្ទះ សល់ទ្រព្យ៖

១/. មានជំនាញច្បាស់បំផុត១ ដែលអាចបង្កើតចំណូលបាន ដូចជាជំនាញលក់ ជំនាញសរសេរ ជំនាញសរសេរកូដ ឬជំនាញគណនេយ្យជាដើម។ អ្នកត្រូវដឹងថាជំនាញពិតប្រាកដ មានតម្លៃលើសសញ្ញាបត្រ១០ដង ពេលដាក់ពាក្យធ្វើការ គេមិនដែលសួរអ្នកថាមានសញ្ញាបត្រអ្វីខ្លះទេ ប៉ុន្តែគេសួរថា អ្នកមានជំនាញអាចធ្វើអ្វីបានខ្លះ? ហេតុនេះហើយត្រូវពង្រឹងជំនាញលើការងារដែលអ្នកកំពុងមានប្រចាំថ្ងៃ និងរៀនជំនាញថ្មីៗបន្ថែមជានិច្ច។​

/. បង្កើតបណ្ដាញទំនាក់ទំនងគុណភាព៖ ពង្រីកខ្លួនឯង តាមរយៈការពង្រឹងចំណងមិត្តភាព។ មនុស្សដែលអ្នកអាចចំណាយពេលជាមួយច្រើន គួរតែជាអ្នកដែលអាចនិយាយពាក់ព័ន្ធនឹងរឿងសំខាន់៣យ៉ាងបានគឺ លុយកាក់ ការអភិវឌ្ឍខ្លួន និងអាជីវកម្ម។ ដើម្បីបង្កើតទំនាក់ទំនងល្អៗបានយូរអង្វែង ត្រូវចាប់ផ្ដើមចេញពីខ្លួនអ្នកជាមុន ពោលគឺត្រូវប្រាកដថាអ្នកជាមនុស្សដែលគួរឱ្យទុកចិត្តបាន។

/. បង្កើតលំហូរសាច់ប្រាក់លើសពី១ច្រក៖ ប្រាក់ខែមួយមុខមិនអាចចិញ្ចឹមអ្នកបានមួយជីវិតឡើយ។ ដូច្នេះអ្នកត្រូវចេះប្រើជំនាញដែលខ្លួនមានបង្កើតចំណូលឱ្យបានច្រើនច្រកតាមដែរអាចធ្វើទៅបាន។

/. ចំណាយពេលអានយ៉ាងហោចណាស់១០០នាទីក្នុងមួយថ្ងៃ៖ ចាប់ផ្ដើមអាន មិនថាសៀវភៅ មិនថាអត្ថបទល្អៗនៅលើបណ្ដាញសង្គម ឬ​Website។ ហើយប្រធានបទដែលអ្នកគួរអានគឺ លុយកាក់, ការអភិវឌ្ឍមត្ថភាពគ្រប់គ្រងផ្លូវចិត្ត, ព្រមទាំងប្រធានបទផ្សេងៗទៀតដែលត្រូវនឹងតម្រូវការរបស់អ្នក។

៥/. ភ្ញាក់ពីគេងនៅម៉ោង ៤ឬ៥ ព្រឹក៖ ព្រោះវាអាចជួយសន្សំពេលវេលាអ្នកបាន ៣ម៉ោងមុនពេលដែលថ្ងៃរបស់អ្នកចាប់ផ្ដើម។ បន្ទាប់ពីក្រោកភ្លាម រឿងដែលអ្នកគួរធ្វើគឺ ញ៉ាំទឹក១កែវដើម្បីដាស់ស្មារតីខ្លួនឯង, ដើរដើម្បីពង្រឹងស្មារតី និងអារម្មណ៍ខ្លួនឯង, និងអានយ៉ាងហោចណាស់ឱ្យបាន ៣០ទំព័រ។

/. បង្កើតយីហោឱ្យខ្លួនឯង៖ តាមរយៈការបង្កើតវេទិកានៅលើអ៊ីនធឺណេត ដូចជា ហ្វេសប៊ុក,​ យូធូប, Instagram ឬ TikTok ជាដើម។ សម័យនេះអ្នកមិនអាចលក់អ្វីដាច់ទេ បើសិនជាគ្មាននរណាស្គាល់អ្នក។ ឥឡូវនេះមានអាជីវកម្មច្រើនណាស់ដែលអ្នកអាចបង្កើតរកចំណូលបាន ដោយពឹងផ្អែកលើបណ្ដាញសង្គម។ ត្រូវចាំថាគេស្គាល់អ្នកកាន់តែច្រើនអ្នកមានឱកាសកាន់តែច្រើន គេទុកអ្នកកាន់តែច្រើនអ្នករកស៊ី ឬលក់អ្វីមួយកាន់តែដាច់។

/. វិនិយោគលើខ្លួនឯង មានចំណេះមានជំនាញ មានគំនិតបង្កើតលុយហើយ ប៉ុន្តែដើម្បីចេញធ្វើរឿងទាំងអស់នោះបាន អ្នកត្រូវចាប់ផ្ដើមពីការវិនិយោគលើខ្លួនឯង។ ត្រូវចាំថារបៀបដែលអ្នកដទៃប្រព្រឹត្តមកលើយើង គឺជាលទ្ធផលនៃរបៀបដែលយើងប្រព្រឹត្តចំពោះខ្លួនឯងកន្លងមក។ បើយើងមិនឱ្យតម្លៃខ្លួនឯងផង ទៅស្រមៃអីឱ្យអ្នកដទៃមកខ្វល់ពីយើង?

យ៉ាងណាមិញ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យស័ក្តិសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែល​ជា​សហគ្រិន​ជនជាតិ​អាមេរិក ជា​អ្នកនិពន្ធ​និង​ជា​អ្នក​លើកទឹកចិត្ត​មួយ​រូប​ដ៏​ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia