ក្រុមហ៊ុន Time Square3 ប្រកាសបើកការដ្ឋានសាងសង់អគារកម្ពស់ ៤៥ ជាន់នៅកណ្ដាលទីក្រុងភ្នំពេញ
Bunthoeun KoemOCTOBER 7 2022

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុន Time Square3 បានប្រកាសបើកការដ្ឋានសាង់សង់អគារខុនដូTime Square BKK 306 របស់ខ្លួនជាផ្លូវការ។ ដែលកម្មពិធីនេះមានការអញ្ជើញចូលរួមពីអគ្គនាយកក្រុមហ៊ុន Time Square3 ក៏ដូចជាភ្ញៀវកិត្តិយលជាច្រើនផងដែរ។

នៅក្នុងកម្មវិធីខាងលើនេះអគ្គនាយករបស់ក្រុមហ៊ុន Time Square ក៏បានឱ្យដឹងថានេះគឺជាគម្រោងទី៥ ហើយបន្ទាប់ពីគម្រោងទី១ ២​ ៣ និងគម្រោងបុរីរបស់យើងបានអភិវឌ្ឍន៍យ៉ាងជោគជ័យ និងទទួល បានការគាំទ្រខ្លាំងពីអតិថិជន ជាពិសេសដោយមានការគាំទ្រ និងខំប្រឹងយ៉ាងសកម្មពីសំណាក់អស់លោក លោកស្រីដែលជាដៃគូដ៏សំខាន់ក្នុងការលក់គម្រោងទាំងអស់របស់យើង។

គម្រោង​ Time Square BKK 306 នឹងក្លាយជាអគារខុនដូដ៏ប្រណិតមួយដែលនឹងលេចរូបរាងឆាប់ៗក្នុងរយៈពេលគម្រោង៣ឆ្នាំ ខាងមុខបន្ទាប់ពីថ្ងៃបើការដ្ឋានសាងសង់ជាផ្លូវការនេះប្រព្រឹត្តទៅ។ ដោយគម្រោងនេះស្ថិតនៅចំចំណុចកណ្ដាកនៃរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ ៣០៦ បឹងកេងកង ជិតនឹងមហាវិថីព្រះមុនីវង្ស ដែលជាតំបន់មានចរន្តសេដ្ឋកិច្ចល្អជាទីបំផុត។

គួរបញ្ជាក់ផងដែរថាអគារខុនដូ Time Square BKK 306 គឺមានកំពស់រហូតដល់ទៅ ៤៥ជាន់ និងមានគ្រឿងបរិក្ខាយ៉ាងសម្បូរបែបសាកសមជាមួយនឹងអ្នកវិនិយោគ និងរស់នៅបែបស៊ីវីល័យ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ដឹងព័ត៌មានបន្ថែម ក៏ដូចជាទិញ ឬកក់ប្រាក់លោកអ្នកអាចទៅកក់នៅការិយាល័យខាងលើឬតាមរយៈPage Time Square BKK 306 និងទំនាក់ទំនងតាមលេខទូរស័ព្ទ០៦៩ ៧៤៥​ ៧៦២ ៕

អត្ថបទពាណិជ្ជកម្ម

Untitled 1

Untitled 2

Time1

Time3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia