ស្រ្តេសច្រើន! មេធំ Apple លោក TIm Cook ប្រាប់ឱ្យធ្វើរឿង១នេះ បើចង់ឱ្យខួរក្បាលស្រលះល្អ
Ping Chou EngOCTOBER 25 20233.5 K views

នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗមានការងារជាច្រើនដែលអាចធ្វើឱ្យមានភាពស្មុគស្មាញ គិតច្រើនហួសហេតុនិងស្រ្តេស ។​​ ប៉ុន្តែជំនួសឱ្យភាពស្រ្តេសគិតអ្វីដែលមិនគួរគិត លោក Tim Cook ដែលជា CEO នៃក្រុមហ៊ុន​ Apple បានឱ្យដឹងថាលោកមានទម្លាប់១ ដែលធ្វើឱ្យជីវិតរបស់លោកមិនមានបញ្ហាគិតច្រើន មិនងាយស្រ្តេស។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នាយកប្រតិបត្តិវ័យ៦២ឆ្នាំរូបនេះបានឱ្យដឹងថារូបលោកតែងតែដើរនិងរត់តិចៗនៅជុំវិញសួន Apple Park នៅក្នុងក្រុមហ៊ុន Apple បន្ទាប់ពីការងារមួយថ្ងៃពេញរបស់លោកបានបញ្ចប់។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យលោកមិនស្រ្តេសនោះទេ តែវាបានជួយដល់ការគិតនិងខួរក្បាលអាចផលិតគំនិតល្អៗបានថែមទៀតនៅពេលដែលលោកធ្វើចលនាដូចជាការរត់តិចៗនៅជុំវិញសួនច្បារ ឬការឡើងភ្នំនៅពេលទំនេរពីការងារជាដើម។

 

ក្រៅពីនេះមិនមែនតែលោក Tim Cook ប៉ុណ្ណោះទេដែលចូលចិត្តចំណាយពេលដើរឬរត់ជារៀងរាល់ល្ងាចបន្ទាប់ពីចប់ការងារ តែលោកស្រី​ Oprah Winfrey ដែលជាមនុស្សមានឥទ្ធិពលលើវិស័យ Media របស់សហរដ្ឋអាមេរិកក៏មានទម្លាប់ដើរឡើងភ្នំជារឿយៗដែរ។ ដោយឡែកលោក Mark Zuckerberg ដែលជាមេធំ Meta ក៏មានទម្លាប់រត់តិចៗនៅពេលព្រឹកដែរ ព្រោះថាបើលោកមិនធ្វើបែបនេះទេ លោកនឹងមានអារម្មណ៍ថាឆ្អល់ពោះ ហើយគ្មានផលិតភាពការងារ។

 

យ៉ាងណាមិញប្រសិនបើតាមការឱ្យដឹងពីលោក Jared Hawkins ដែលជំនួយការសាស្រ្តចារ្យព្យាបាលរោគនៃសាកលវិទ្យាល័យអាមេរិក Utah State ថាប្រសិនបើអ្នកសូវមានពេលវេលាច្រើនទេ អ្នកអាចចាយពេលប៉ុន្មាននាទីដើរនៅខាងក្រៅដែលមានធម្មជាតិ ដូចជាសួនច្បារឬតាមដងផ្លូវជាដើម។ លើសពីនេះការប្រើពេលចុងសប្តាហ៍ទៅស្ទូចត្រី ពិកនិច​ ឬប្រើពេលរាត្រីសម្លឹងមើលផ្កាយក៏អាចធ្វើឱ្យអ្នកមានគំនិតថ្មីលុបភាពស្រ្តេសបានមួយរំពេចដែរ។

 

គួរ​បន្ថែមថា​បើយោងតាមការសិក្សាស្រាវជ្រាវរបស់ Scientific Report បានឱ្យដឹងថាការចំណាយពេល១២០នាទី ជាមួយបរិស្ថានធម្មជាតិ គឺជួយឱ្យមនុស្សមានភាពវិជ្ជមាន ហើយមនុស្សជាង២ម៉ឺននាក់ត្រូវបានគេរកឃើញថាមានសុខមាលភាពល្អ បន្ទាប់ពីចំណាយពេល២០០-៣០០នាទីក្នុងរយៈកាលមួយសប្តាហ៍នៅខាងក្រៅផ្ទះ៕

 

5b96c753959f341c008b5b4b

 

អត្ថ​បទដោយ៖​ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia