បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទៅលើធានារ៉ាប់រងសង្គមផ្នែកជំងឺទាំងមនុស្សចាស់ និងកូនក្មេង តាមរយៈការចុះឈ្មោះជាសមាជិក ប.ស.ស ជាមួយនឹងការបង់វិភាគទានប្រចាំខែតាមការកំណត់ នោះអ្នកដែលជាសមាជិកនឹងទទួលបានផលប្រយោជន៍ជាច្រើនពី ប.ស.ស ទៅលើផ្នែកជំងឺ។
ជាក់ស្តែងចំពោះកូនក្មេងក្នុងបន្ទុកក្រោម១៨ឆ្នាំ ក៏អាចធ្វើ ប.ស.ស បានដូចគ្នាទៅនឹងមនុស្សចាស់ផងដែរ ហើយក្រោយចូលជាសមាជិកកូនក្មេងតូចៗទាំងអស់នឹងទទួលបានផលប្រយោជនដូចជា ៖
ហើយប្រសិនបើឪពុកម្តាយចង់នាំកូនមកធ្វើ ប.ស.ស ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
បន្ទាប់ពីចុះឈ្មោះធ្វើប័ណ្ណហើយតម្រូវឱ្យមានការបង់ភាគទានប្រចាំខែ ១៥ ៦០០រៀល/ម្នាក់ ដោយសាមីខ្លួនអាចប្រកាសបង់ជាប្រចាំខែ ឬប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។ ចំពោះការបង់ភាគទានសាមីខ្លួនអាចទៅបង់ដោយផ្ទាល់ ឬបង់តាមរយៈប្រព័ន្ធធនាគារ ( App ) មានចំនួនបី៖ ធនាគារ អេស៊ីលីដា , ធនាគារ កាណាឌីយ៉ា ក.អ , ធនាគារ វឌ្ឍនៈអាស៊ីចំកាត់( ABA )។
សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើទំនាក់ទំនងទៅកាន់លេខ ១២៨៦ ក្រុមការងារបេឡាសន្តិសុខសង្គម ដើម្បីធ្វើការពន្យល់លម្អិតទាក់ទងនឹងលក្ខខណ្ឌនិងចម្ងល់ផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ប.ស.ស ៕